អាសូរណាស់.! បុរសម្នាក់បើកម៉ូតូដួលខ្លួនឯង បណ្តាលឲ្យបែកក្បាលធ្លាយលលារស្លាប់ភ្លាមៗ.!

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី30 ខែតុលា ឆ្នាំ2021 ម៉ោង 10:39 នាទី ព្រឹក

(ខេត្តព្រះសីហនុ)៖ ពិតជាសង្វេកណាស់ បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿនដួលខ្លួនឯងប្លោងបោកក្បាលនិងថ្នល់បែករលាក្បាលស្លាប់ភ្លាមៗចំណែកម៉ូតូអូសជាច្រើនម៉ែត្រ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវ អូរឈើទាល ស្ថិតក្នុងសង្កាត់៤ កើតឡើងនៅវេលាម៉ោង ១១:៣០ នាទីយប់ថ្ងៃទី២៩ តុលា ឆ្នាំ២០២១។

បើតាមប្រភពព័ត៌មានពីពលរដ្ឋដែលបានឃើញហេតុការណ៍បានបញ្ជាក់ប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់បានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក HONDA DREAM C125ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពត1R-7144 ធ្វើដំណើរតាមបណ្ដោយផ្លូវ អូរឈើទាល ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនខណៈពេល ដែលមកដល់កន្លែងកើតហេតុស្រាប់តែដួលម៉ូតូ ប្លោងមនុស្សចេញពីម៉ូតូបោកក្បាលនិងថ្នល់បែករលា ស្លាប់បាត់បង់ជីវិតតែម្ដង ចំណែកម៉ូតូអូសជាច្រើនម៉ែត្រ។ បញ្ចាក់ភ្លាមៗសមត្ថកិច្ចនៅគោលដៅនោះបានខលហៅរថយន្ដសង្គ្រោះបន្ទាន់ដើម្បីជួយប៉ុន្តែជនរងគ្រោះបានផុតដង្ហើមបាត់ទៅហើយ។

បច្ចុប្បន្ន សមត្ថកិច្ចបានទាក់ទងទៅគ្រួសារសពដើម្បីឲ្យ និងមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម