លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធខេត្តបន្ទាយមានជ័យ បានចូលរួម ក្នុងពិធីបាញ់ស៊ីប ( គ្រាប់ពិត ) បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី២ ឆ្នាំ២០២៣

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី05 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 6:54 នាទី ព្រឹក

(បន្ទាយមានជ័យ)÷ នៅវេលាម៉ោង០៨និង០០នាទី ថ្ងៃសៅរ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធខេត្តបន្ទាយមានជ័យ បានដឹកនាំលោកមេបញ្ជាការរង លោកប្រធានមន្ទីរទាំង០៧ និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ទាំង០៩ អញ្ជើញជាអធិបតី ក្នុងពិធីបាញ់ស៊ីប ( គ្រាប់ពិត ) បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី២ ឆ្នាំ២០២៣ ដែលមានសិក្ខាកាមសរុបចំនួន ៥៤នាក់ នៅទីលានបាញ់គ្រាប់ពិត ស្ថិតនៅបរិវេណទីបញ្ជាការកងអនុសេនាធំទី២ វរសេនាតូច ការពារអាកាស យោធភូមិភាគទី៥ (ទិសជួរមុខទី១ បន្ទាយមានជ័យ)។ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ហ៊ឹល រ៉ាយ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត លោក​ឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការ ស្នងការរង តំណាង លោក​ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោក​វរសេនីយ៍ត្រី យ៉ែម វ៉ាន់ថា មេបញ្ជាការវរសេនាតូចការពារអាកាស យោធភូមិភាគទី៥ (ទិសជួរមុខទី១ បន្ទាយមានជ័យ)។ព័ត៌មានទាន់ហេតុការណ៍ដោយ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម