មន្ត្រីជំនាញបសុព្យាបាលខេត្តបន្តចុះធ្វើយុទ្ធនាការចាក់ថ្នាំការពារជំងឺសារទឹក ដល់សត្វពាហន:នៅតាមទីទួលសុវត្ថិភាព ត្បូងឃ្មុំៈ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ មន្ត្រីជំនាញបសុព្យាបាល មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្ត

ព័ត៌មានសង្គមថ្ងៃពុធ ទី05 ខែតុលា ឆ្នាំ2022 ម៉ោង 4:21 នាទី ល្ងាច

ត្បូងឃ្មុំ នៅតែបន្ត ចុះធ្វើយុទ្ធនាការ ចាក់ថ្នាំការពារជំងឺ សាទឹកដល់សត្វពាហន:របស់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅតាមទីទួលសុវត្ថិភាពទូទាំងខេត្តត្បូងឃ្មុំ ។ ក្រោមការចង្អុលបង្ហាញណែនាំរបស់ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត ក្រុមការងារបានចុះអនុវត្តចាក់ឆ្នាំការពារជំងឺសារទឹកលើទីទួលសុវត្ថិភាព ។


លោក កែន ចន័្ទសុជាតិ អនុការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តត្បូងឃ្មុំបានដឹកនាំមន្ត្រីជំនាញចុះចាក់ថ្នាំការពារជំងឺសាទឹក គោ ក្របី ជូនបងប្អូនប្រជាពលរដ្ឋ ដែលជម្លៀសពីទឹកដំឡើងមករស់នៅលើទីទួលសុវត្ថិភាព អាន ម៉េងស៊្រុន នៅក្នុងឃុំទន្លេបិទស្រុក/ខេត្តត្បូងឃ្មុំ ។នៅលើទួលនេះ មានប្រជាពលរដ្ឋចំនួន ២ ឃុំដែលមករស់នៅ
១ . ឃុំទន្លេបិទ មានប្រជាជនចំនួន ១៦គ្រួសារ២ . ឃុំជីរ៉ូទី ១ មានប្រជាជនចំនួន ៥គ្រួសារ
ចំនួនសត្វ គោ ក្របី ឃុំទន្លេបិទ គោ ចំនួន ២០៥ក្បាលក្របី ចំនួន ៥៦ក្បាល.ឃុំជីរោទិ៍១ គោ ចំនួន ១៣០ក្បាលក្របី ចំនួន ៧២ក្បាលសត្វបានចាក់ថ្នាំការពារជំងឺសាទឹកគោក្របីទាំង២ឃុំគោ ចាក់បាន ចំនួន ១០៩ក្បាលក្របី ចាក់បាន ចំនួន ១៣ក្បាលសរុប ១២២ ក្បាល ។នៅសេសសល់យើងនឹងធ្វើជាបន្តមន្ត្រីជំនាញ និងបន្តប្រចាំការតាមដានសុខភាពសត្វតាមទីទួលសុវត្ថិភាពនិងចាំព្យាបាលសត្វនៅពេលដែលជួបជំងឺរហូតដល់ទឹកសម្រក ។


លោក អនុប្រធានបានឲ្យដឹងទៀតថា ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ នៅទីទួលសុវត្ថិភាពនៅក្នុងភូមិទួលវិហារ ឃុំជីរោទ៍ទី ២ ស្រុក/ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋមកពី ២ឃុំ ដែលមកតាំងទីស្នាក់នៅ ក្នុងរដូវទឹកឡើងនេះ រួមមាន.គឺឃុំទន្លេបិទ ចំនួន១៦ គ្រួសារ និងឃុំជីរោទ៍ទី១ ចំនួន១១ គ្រួសារ ក្នុងនោះសត្វគោ សរុប ២១០ ក្បាល សត្វក្របីសរុប ៨២ ក្បាល សត្វពពែសរុប ២៤៥ ក្បាល ។សត្វដែលបានចាក់ថ្នាំការពារ ជំងឺសារទឹក
គោសរុប ១៦២ ក្បាល ក្របីសរុប ៣៤ ក្បាល សរុប គោ និងក្របី សរុប ១៩៦ ក្បាល ៕
សហការី ៥.១០.២០២២


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម