មនុស្សប្រមាណជិត 20 នាក់ត្រូវបានឃាត់ខ្លួន កំឡុងពេលកម្លាំងចម្រុះចុះធ្វើរដ្ឋបាលជំហរ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី21 ខែកញ្ញា ឆ្នាំ2023 ម៉ោង 11:09 នាទី ល្ងាច

ខេត្តព្រះសីហនុ-យុវជនប្រុស  ស្រីជិត២០នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈពេលកម្លាំងចំរុះរដ្ឋបាលក្រុងព្រះសីហនុចុះធ្វើរដ្ឋបាលចំហនៅម្តុំភូមិថ្មី សង្កាត់លេខ៣ក្រុងព្រះសីហនុ នារសៀលថ្ងៃទី 21 ខែកញ្ញាឆ្នាំ 2023។

     សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្នុងចំណោមយុវជនប្រុស  ស្រីជិត២០នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនពេលចុះធ្វើរដ្ឋបាលចំហនៅម្តុំភូមិថ្មី សង្កាត់លេខ៣ក្រុងព្រះសីហនុ បានជាប់សង្ស..យ័ពីការប្រើប្រាស់គ្រឿងញៀ..ន កាលពីថ្ងៃ១៨កញ្ញា២០២៣នោះ ក្រោយនាំមកពិនិត្យរកសារធាតុញៀ..ន សមត្ថកិច្ចរកឃើញយុវជនមួយចំនួន មានសារធាតុញៀនក្នុងខ្លួនដែលអាចបញ្ជាក់ថាជាអ្នកប្រើប្រាស់គ្រឿងញៀ..ន ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមណ្ឌលអប់រំកែប្រែដើម្បីបន្សាបគ្រឿងញៀនឡើងវិញ។

  ចំណែកអ្នកដែលគ្មានសារធាតុញៀនក្នុងខ្លួន សមត្ថកិច្ចបានដោះលែងវិញ ជាមួយនឹងការណែនាំឲ្យខិតខំធ្វើការងារល្អៗជួយគ្រួសារ និងធ្វើជាមនុស្សល្អក្នុងសង្គមជាតិ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម