ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បើកកិច្ចប្រជុំលើកទី ៦ របស់ខ្លួន  

ព័ត៌មានសង្គមថ្ងៃសុក្រ ទី29 ខែមករា ឆ្នាំ2021 ម៉ោង 9:46 នាទី ល្ងាច

អត្ថបទ Bong Rith Kh:

រសៀលថ្ងៃទី ២៩ ខែមករានេះ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំលើកទី ៦ ក្រោមអធិបតីភាពឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ក្នុងនេះ ក៏វត្តមានអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើ ពុករលួយ គឺលោកជំទាវ សង្គហបណ្ឌិត ម៉ែន សំអន ផងដែរ សរុប ១០ រូប អវត្តមាន ១ រូប ។ 

ឯកឧត្តម នីតិកិត្តិបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានរាយការណ៍ជូនអង្គប្រជុំ អំពីភារកិច្ចដែលបានប្រតិបត្តិ មានដូចជា កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំពោះមន្ត្រីសាធារណៈក្នុង របប ២ ឆ្នាំម្តង ដែលកំពុងប្រព្រឹត្តក្នុងខែមករា ឆ្នា ២០២១  ហើយនៅសល់តែពីរថ្ងៃទៀតនឹងបញ្ចប់ គឺបាន ៩៧,៧៨%, ការទទួល និងដោះស្រាយបណ្តឹងក្នុងឆ្នាំ ២០២០ និងការទទួលបណ្តឹងក្នុងខែថ្មី នៃឆ្នាំ ២០២១ ។

អង្គប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ក៏បានកោតសរសើរចំពោះស្នាដៃដែលអង្គភាពប្រតិបត្តិទទួលបានលទ្ធផលល្អ ដោយឡែក បានសរសើរចំពោះស្នាដៃលេចធ្លោរបស់បុគ្គលក្នុងឆ្នាំកន្លងមក មានថ្នាក់ដឹកនាំជាអនុប្រធានអង្គភាព, ឧបការី, ថ្នាក់អគ្គនាយកនៃអគ្គនាយកដ្ឋានទាំងពីរ និង ប្រធាន​-អនុប្រធាននាយកដ្ឋាន ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម