រងរបួសធ្ងន់ស្រាលជាង 10 នាក់ក្នុងហេតុការណ៍ដាច់កន្ត្រកក្នុងការដ្ឋានជួសជុលសំណង់មួយ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី22 ខែតុលា ឆ្នាំ2023 ម៉ោង 7:35 នាទី ល្ងាច

រងរបួសធ្ងន់ស្រាលជាង 10 នាក់ក្នុងហេតុការណ៍ដាច់កន្ត្រកក្នុងការដ្ឋានជួសជុលសំណង់មួយ

ខេត្តព្រះសីហនុ- មានកម្មករ ខ្មែរ និងចិន ប្រមាណជាង១០នាក់ បានរងរបួ…សធ្ង…ន់ និងស្រាល បន្ទាប់ពី ដាច់កន្ត្រកយោង ពីលើអគារកាសុីណូមួយកន្លែងឈ្មោះ ជីយូនីសិនដែលកំពុងជួសជុល នៅក្បែរវត្តក្រោម ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ក្នុងនោះសមត្ថកិច្ចចម្រុះបានចុះធ្វើអន្តរាគមន៍ និងបាននាំខ្លួនមនុស្ស៣នាក់ដែលមើលការខុសត្រូវ យកទៅសាកសួរតាមនិតិវិធី។
   បើតាមការត្រួតពិនិត្យជាបឋមពីសមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នា.ក់នេះកើតឡើងពេលកម្មករប្រមាណជាង១០នាក់ជិះក្នុងកន្ត្រកយោងឡើងទៅជួសជុលអាគារផ្នែកខាងលើ កម្ពស់ប្រហែល១០ម៉ែត្រ បន្ទាប់មកបានដាច់ខ្សែម៉ូទ័រយោងកន្ត្រកដែលមានកម្មករទាំងជនជាតិខ្មែរនិងជនជាតិចិនជាង១០នាក់នៅក្នុងកន្ត្រកយោងនោះ ធ្លាក់មកដីជាន់ក្រោម បណ្តាលឲ្យមនុស្សក្នុងកន្ត្រកយោងនោះរងរបួ..សខ្លះធ្ង.ន់ ខ្លះស្រាល។
  ប្រភពពីសមត្ថកិច្ចឲ្យដឹងបន្ថែមថា ជនរ.ងគ្រោះមួយចំនួនដែលរបួ.សធ្ង.ន់ បានបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ហើយករណីនេះ សមត្ថកិច្ចបន្តដោះស្រាយជាមួយភាគីពាក់ពន្ធ័តាមនិតិវិធី។ចំពោះអត្តសញ្ញាណជនរងគ្រោះទាំងអស់កុំទាន់ត្រូវបានសមត្ថកិច្ចបង្ហាញនៅឡើយទេ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម