នៅថ្ងៃទី០១វិច្ឆិកា២០២១នេះ សាលារៀនកម្រិតបឋមសិក្សាក្នុងខេត្តព្រះសីហនុបានបើកដំណើរការឲ្យសិស្សានុសិស្សចូលសិក្សាគ្រប់សាលារៀនវិញហើយ.!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី01 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 4:19 នាទី ល្ងាច

(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី០១វិច្ឆិកា២០២១នេះ សាលារៀនកម្រិតបឋមសិក្សាក្នុងខេត្តព្រះសីហនុបានបើកដំណើរការឲ្យសិស្សានុសិស្សចូលសិក្សាគ្រប់សាលារៀនវិញហើយ ទាំងគ្រឹះស្ថានសិក្សារបស់រដ្ឋចំនួន៧២សាលា និងគ្រឹះស្ថានសិក្សាឯកជន បន្ទាប់ពីរាជរដ្ឋាភិបាលខិតខំទប់ស្កាត់បានមិនឲ្យមានការរីករាលដាលជំងឺកូវីដ១៩ រួមនិងការខិតខំ រកវ៉ាក់សាំងមកចាក់ការពារផង។

 

 លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុឲ្យដឹងថា ការបើកដំណើរការសិក្សាផ្ទាល់ក្នុងថ្នាក់រៀនតាមសាលារៀនកម្រិតបឋមសិក្សានៅពេលនេះ គឺជាជំហានបន្ត ក្រោយពីសាលារៀនកម្រិតមធ្យមសិក្សាទាំងបឋមភូមិនិងទុតិយភូមិទាំងអស់ចំនួន២៧សាលាក្នុងខេត្តក៍បានបើកដំណើរការឲ្យសិស្សានុសិស្សចូលមកសិក្សាផ្ទាល់តាមថ្នាក់រៀនរួចមកហើយដែរ។

 

 បើតាមលោកស្រីប្រធានមន្ទីរបញ្ជាក់ថា ក្រៅពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ដែលចូលមកសាលារៀន ត្រូវបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសមូលដ្ឋានរួចរាល់ ចំណែកសិស្សដែលពុំទាន់បានចាក់វ៉ាក់សាំង នាយកសាលាបានណែនាំឲ្យទៅចាក់វ៉ាក់សាំងតាមមណ្ឌលដែលរដ្ឋបាលខេត្តរៀបចំ ទើបអាចចូលសិក្សាតាមសាលារៀនបាន។

 

 ដើម្បីឲ្យដំណើរការសិក្សាបានល្អ មានសុវត្ថិភាពដល់គ្រូនិងសិស្ស ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុ ក៍បានណែនាំដល់នាយក នាយិការ គ្រឹស្ថានសិក្សារបស់រដ្ឋ ក៍ដូចជាតាមគ្រឹះស្ថានសិក្សាឯកជន ឲ្យអនុវត្តន៍វិធានការសុខាភិបាលជាចាំបាច់ ដូចជាគ្រូនិងសិស្សត្រូវពាក់ម៉ាស និងរក្សាគម្លាតជាដើម៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម