ម៉ូតូ បុក ម៉ូតូ ស្លា..ប់..២ យ៉ាង រ.ន្ឋត់ នៅក្រុងព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី10 ខែសីហា ឆ្នាំ2023 ម៉ោង 11:55 នាទី ព្រឹក

ម៉ូតូ បុក ម៉ូតូ ស្លា..ប់..២ យ៉ាង រ.ន្ឋត់ នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ÷មនុស្សចំនួន០២នាក់..បាន..ស្លា..ប់..និងរងរបួសចំនួន០១នាក់ ធ្ងន់ ក្នុងករណីម៉ូតូវេលាម៉ោង ០៧:២០នាទីនៅថ្ងៃទី១០.០៨.២០២៣  លើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១០-២១១ស្ថិតនៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
        ជុំវិញករណីគ្រោះថ្នាក់ចរា
ចរណ៍ដ៏រន្ធត់នេះលោកអនុ
សេនីយ៍ឯក តាន់ ពិសិដ្ឋ នាយប៉ុស្តិ៍រដ្ឋបាលឃុំបិតត្រាំង បានឲ្យដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងបង្កដោយម៉ូតូ ០១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1K-1014 ដែលមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ បើកបរដោយឈ្មោះ ថាច់ លុច ភេទប្រុស អាយុ២១ឆ្នាំ និងអ្នករួមដំណើរ ០១នាក់ទៀតឈ្មោះ យន ចាន់ធូ ភេទស្រី អាយុ១៩ឆ្នាំ អ្នកទាំង០២នាក់ មានទីលំនៅភូមិព្រៃនប់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ពាក់មួកសុវត្ថិភាពទាំង០២នាក់) ។
     លុះមកដល់ចំណុចខាងលើ បានវ៉ារថយន្ដ០១គ្រឿង ខណៈពេលនោះ មានម៉ូតូ ០១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1AC-1679 ដែលមានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ កែប ចាន់ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិទំនប់រលក សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ (មិនពាក់មួកសុវត្ថិភាព) បានបុកចំពីមុខពេញទំហឹងតែម្ដង ។
    ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន០២នាក់និងរងរបួសចំនួន០១នាក់ ៖
១.ឈ្មោះ កែប ចាន់ ភេទប្រុស អ្នកបើកបរម៉ូតូ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។
២.ឈ្មោះ ថាច់ លុច ភេទប្រុស អ្នកបើកបរម៉ូតូបង្ក (ស្លាប់នៅតាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ)។
៣.ឈ្មោះ យន ចាន់ធូ ភេទស្រីអ្នករួមដំណើរម៉ូតូបង្ក (រងរបួសធ្ងន់ )
    បច្ចុប្បន្ន សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងគ្រោះបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅគ្លីនិចឯកជន មិត្តភាព ខេត្តព្រះសីហនុ។ រីឯវត្ថុតាង(ម៉ូតូ)បានយកមករក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។ សម្រួលអត្ថបទផ្សាយដោយលោកនី វ៉ាន់នីន 087 758 866

  រូបភាពក្នុងលីង

  https://t.me/Nyvarnni


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម