រន្ធត់ណាស់..កំពុងជូតកញ្ចក់នៅអគារខ្ពស់ដាច់កន្ត្រកយោង ស្លា..ប់.ម្នាក់ និង រងរបួសធ្ងន់ម្នាក់

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី29 ខែសីហា ឆ្នាំ2023 ម៉ោង 11:25 នាទី ល្ងាច
 

 

ខេត្តព្រះសីហនុ : (ព័ត៌មានបឋម)បុរសកម្មករសំណង់ជាជនជាតិចិនម្នាក់ និងជនជាតិខ្មែរម្នាក់ ត្រូវដាច់ខ្សែរន្ត្រក់យោងធ្លាក់មកលើដីខណៈពេលកំពុងតែធ្វើការនៅអាគារមួយកន្លែងក្នុងឆៃណាថោន បានបណ្ដាលឲ្យបុរសជនជាតិខ្មែរម្នាក់.បា..ត់.ប..ង់ជី..វិត.និងម្នាក់ទៀតជាជនជាតិចិនរងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 4:00 ជាងល្ងាចថ្ងៃទី 29 ខែសីហាឆ្នាំ 2023ស្ថិតនៅ

ក្នុងសង្កាត់លេខ 4 ក្រុង / ខេត្តព្រះសីហនុ។យោងតាមប្រភពប្រជាពលរដ្ឋបានអោយដឹងថា កម្មករចំនួនពីរនាក់ខណៈពេលកំពុងតែធ្វើការ បានជិះកន្ត្រក់យោង ចុះពីជាន់លើ(នៅពុំទាន់កំណត់បានជាន់ដែលធ្លាក់នៅឡើយទេ) ស្រាប់តែដាច់ខ្សែយោងធ្លាក់ចុះមកលើកដីបានបណ្ដាលឲ្យបុរសជាកម្មករជនជាតិខ្មែរម្នាក់..បា..ត់.ប.ង់..ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះ888ដឹកយកទៅសម្រាកព្យាបាល។ តាមប្រភពដដែលបានបន្តទៀតថាក្រោយតែមានហេតុការណ៍នៃកើតឡើងក៏បានរាយការណ៍ជូនសមត្ថកិច្ចក៏បានចុះមកដល់បានធ្វើការពិនិត្យ នឹងឱ្យរថយន្តសង្គ្រោះបន្ទាន់យកអ្នករបួសទៅសម្រាកព្យាបាល ឯស....ពយកមករក្សាទុកដើម្បីធ្វើកោសលវិច្ច័យនឹងធ្វើការស្រាវជ្រាវបន្តតាមនីតិវិធី។ 

     សមត្ថកិច្ចមូលដ្ឋានបានគូសបញ្ជាក់ថាចំពោះមូលហេតុដែលបណ្ដាលហើយកន្ត្រកយោងនេះ គេនៅពុំទាន់សន្និដ្ឋាននិងវាយតម្លៃបាននៅឡើយទេ។ដោយឡែកអត្តសញ្ញាណរបស់ជនរងគ្រោះទាំងពីរក៏ពុំទាន់ដឹងនៅឡើយ គិតមកដល់ម៉ោង 7:00 និង 00 នាទីយប់ថ្ងៃទី29 ខែសីហាឆ្នាំ 2023 នេះ ប៉ុន្តែម្ចាស់ការដ្ឋាននិងមេការ។ឮ ត្រូវបានសមត្ថកិច្ចហៅយកមកសាកសួរហើយនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម