សម្តេចតេជោ មិនអត់ឱនអ្នកសារព័ត៌មានណា បំពានច្បាប់ មិនគោរពវិជ្ជាជីវៈ និងប្រព្រឹត្តអំពើទុច្ចរិត

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី14 ខែមករា ឆ្នាំ2021 ម៉ោង 12:42 នាទី ល្ងាច

 អត្ថបទ សូរ្យរិទ្ធ៖

ឆ្នាំនេះទោះមិនបានជួបជុំរវាងប្រមុខរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មានក៏ដោយ ក៏សម្តេចបានផ្ញើសារលិខិតមួយជំនួស​ការជួបជាលើកទី ៥ ដែលមានមានអត្ថន័យជ្រាលជ្រៅសម្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ។

ក្នុងសារលិខិតរបស់សម្តេច សម្តេចសុំអធ្យាស្រ័យចំពោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលឆ្នាំនេះពុំមានជំនួប ដោយសារមេរោគកូវីដ-១៩ រាតត្បាត និងគំរាមកំហែងសុខភាពសាធារណៈ ។

ជួបសម្តេចកាលពីឆ្នាំ ២០១៨

ក្រុមសារព័ត៌មានគេហទំព័រ Khempire និង មតិអ្នក matenak

ក្នុងជំនួបដែលរៀបចំជារៀងរាល់ឆ្នាំ ហើយនេះ ជាខួប ៤ ឆ្នាំមកហើយ យើងបានទទួលនូវអនុសាសន៍ណែនាំដ៏មានសារសំខាន់សម្រាប់អ្នកមានវិជ្ជាជីវៈសារព័ត៌មានយកទៅដាំស្ល ច្នៃឲ្យឆ្ងាញ់ប៉ុនណោះទេ តែបានរឹតចំណងសាមគ្គីរវាងរដ្ឋាភិបាល ដើម្បីលើកស្ទួយសិទ្ធិសេរីភាពខាងសារព័ត៌មាន ។

ទន្ទឹមនឹងនេះ សម្តេចក៏បានណែនាំសារជាថ្មីអំពីគោលការណ៍ «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» ដោយមួយរយៈនេះ មានអ្នកសារព័ត៌មាន និងជនឆ្លៀតឱកាសនិយមមួយចំនួនតូច បានប្រើប្រាស់ស្ថាប័នសារព័ត៌មាន ដើម្បីប្រព្រឹត្តអំពើទុច្ចរិត ដើរតួជាចៅក្រមកាត់សេចក្តី ញុះញង់ ប្រមាថ បំប៉ោង បំពុល នាំទៅបំផ្លាញខូចតម្លៃកិត្តិយស សេចក្តីថ្លៃថ្នូរដល់អ្នកសារព័ត៌មានក្រមសីលធម៌ត្រឹមត្រូវ ។ បញ្ហានេះសម្តេចមិនអត់ឱនអ្នកសារព័ត៌មានណាដែលបំពានច្បាប់ មិនគោរពវិជ្ជាជីវៈ និងបានប្រព្រឹត្តអំពើទុច្ចរិត ជ្រកក្រោមស្លាកសារព័ត៌មាន ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន ហើយប៉ះពាល់សន្តិសុខសង្គម ។

ក្រុមសារព័ត៌មានមតិអ្នក matenak និងសហភាតរៈវិទ្យជាតិកម្ពុជា

សម្តេចបានផ្តែផ្តាំឲ្យអ្នកសារព័ត៌មាន ត្រូវពង្រឹងសមត្ថភាពខាងផ្នែកបច្ចេកវិទ្យាឌីជីថល រស់នៅក្នុងបរិបទគន្លងថ្មីនៃបច្ចេកវិទ្យាទំនើប ដើម្បីសម្រួលដល់ការងាររបស់ខ្លួនដែល ពង្រឹងសមត្ថភាពដើម្បីប្រកួតប្រជែង និងចុងក្រោយឲ្យត្រៀមខ្លួនប្រយុទ្ធជាមួយមេរោគកូវីដ-១៩ ជានិច្ច ៕

 ក្រុមសារព័ត៌មានគេហទំព័រ Khempire


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម