ពិធីចែកអំណោយជូនប្រជាពលរដ្ឋ ១០០០ គ្រួសាររងគ្រោះទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ ដែលជាអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី13 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 2:51 នាទី ល្ងាច

ខេត្តបន្ទាយមានជ័យៈឯកឧត្តម ជេត ណារ៉ែន ទីប្រឹក្សា និងជានាយកខុទ្ទកាល័យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមការងារអមដំណើរ បានអញ្ជើញចុះសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋ ១០០០ គ្រួសារ មកពីស្រុកមង្គលបូរីចំនួន៦ឃុំ ៣០០គ្រួសារ និង ក្រុងសិរីសោភ័ណ ចំនួន ៧សង្កាត់ ៧០០ គ្រួសារ ចែកលើ២ទីតាំង នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។

អំណោយទទួលក្នុងមួយគ្រួសារៗ: អង្ករ ២០ គីឡូក្រាម មីកន្លះកេស ត្រីខ ១យួរ ទឹកសុីអុីវ១យួរ និងទឹកត្រី ១យួរ សរុបថវិកា ៧១.០០០ .០០០រៀល។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជៅ ជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកជំទាវ ដែលបានផ្តល់ការយកចិត្តទឹក ប្រកបដោយទឹកចិត្តសប្បុរសធម៌ក្នុងការជួយដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះទឹកជំនន់ និងជំងឺកូវីដ១៩ ។
ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ គូសបញ្ជាក់ថា
ទឹកជំនន់ចាប់ពីថ្ងៃទី២០ កញ្ញា ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្នទេីបតែមានការច្រកចុះ ប្រជាពលរដ្ឋត្រឡប់ទៅកនា់លំនៅឋានវិញ ដែលក្នុងនោះប៉ះពាល់លើ ៤៤ ឃុំសង្កាត់ ក្នុង៧ក្រុង ស្រុក ២២៥ភូមិ ផ្ទះប្រជាពលរដ្ឋ ២៣២៧៦ខ្នង ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ចំនួន ១៦៣៧ គ្រួសារ ប៉ះពាល់ដំណាំកសិកម្មដំណាំស្រូវ ២៥ ២២៣ហិកតា ខូចខាត ២៤ ៣៧០ ហិកតា ដំឡូងមីខូចខាត ៣៨៤០ ហិកតា ដំណាំរួមផ្សំខូចខាត១៦ហិកតា លិចសាលារៀន ៣១សាលា វត្ត១២ និងមណ្ឌលសុខភាព១២។


ក្នុងកាលៈទេសៈនៃការីករាលនៃជំងឺកូវីដ១៩ និងគ្រោះទឹកជំនន់ ក្នុងកិច្ចអន្តរាគមន៍ឆ្លើយតបបន្ទាន់ ជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ដឹកនាំដោយ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ផ្តល់ស្បៀងអាហារ សម្ភារៈប្រើប្រាស់ចំនួន ៣០៦៤ ឃីត អំណោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ១២៩១ ឃីត ព្រមទាំងសម្បុរសជន ក្រុមការងារថ្នាក់ខេត្ត ស្រុក ក្រុងមួយចំនួនទៀតផងដែរ។
តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា បានចុះចែកពូជស្រូវជូនប្រជាពលរដ្ឋ ដើម្បីស្តារឡើងវិញចំនួន ៣ ៧៤៥ គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបានស្រូវពូជសែនក្រអូប ១០០ គីឡូក្រាម។
មានប្រសាសន៍សំណេះសំណាលឱកាសនោះ
ឯកឧត្តម ជេត ណារ៉ែន ទីប្រឹក្សា និងជានាយកខុទ្ទកាល័យ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង
ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ ។
ឯកឧត្តមមានប្រសាសន៍បន្តថា ក្រុមការងាររាជរដ្ឋាភិបាល
ក៍ដូចអាជ្ញាធរខេត្ត យើងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ ទោះបីជាជួបបញ្ហាកូវីដ១៩ គ្រោះធម្មជាតិផ្សេងៗដូចខ្យល់កន្តាក់ និងគ្រោះទឹកជំនន់នេះជាដើមនេះ។

ជាមួយគ្នានោះ ឯកឧត្តម ជេត ណារ៉ែន ក៍បានណែនាំដល់សូមពុកម៉ែបងប្អូនទាំងអស់ ចូលរួមធ្វើអនាម័យឲ្យបានគ្រប់គ្នា
អនុវន្តនូវវិធានការ ៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម