សភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដឹកនាំសមាជិកសមាជិកានាំយកអំណោយចែកជូនសិស្សបឋមសិក្សាអូតាសេកជាង១០០នាក់ និង សាងសង់របងសាលា៥២ផ្ទាំងស្មើនឹង៦២៤០$

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី07 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 9:58 នាទី ព្រឹក

សភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដឹកនាំសមាជិកសមាជិកានាំយកអំណោយចែកជូនសិស្សបឋមសិក្សាអូតាសេកជាង១០០នាក់ និង សាងសង់របងសាលា៥២ផ្ទាំងស្មើនឹង៦២៤០$

ខេត្តព្រះសីហនុ៖ របងសាលាចំនួន ៥២ផ្ទាំងស្មើនឹង៦២៤០$ រួមជាមួយសម្ភារៈសិក្សាកុមារា កុមារី ជា១០០ឈុត នាព្រឹកថ្ងៃទី៦គុម្ភៈឆ្នាំ២០២២ ត្រូវបានលោកឧកញ្ញ៉ា វណ្ណសុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ រួមជាមួយសមាជិកសភាបានធ្វើពិធីប្រតគល់ នឹងចែកជូនសិស្សប្រមាណ១៣០នាក់ នៅក្នុងសាលាបឋមសិក្សាអូតាមសេក ស្ថិតក្នុងភូមិអូតាសេក ឃុំអូឧកញ្ញ៉ា ហេង ស្រុកព្រៃនប់។

លោក ហែម ហុន នាយកសាលាបឋមសិក្សា(អូរតាសេក)បានមានប្រសាសន៍អាននៅរបាយការណ៍សិស្សានុសិស្សដែលបានរៀននៅសាលាបឋមសិក្សា(អូរតាសេក) ឱ្យដឹងថាដោយក្នុងនោះមានសិស្សសរុបចំនួន ២៩៣នាក់ ស្រី ១២៩នាក់ ដោយមានអគារសិក្សាចំនួន ១ខ្នង ដែលមានបន្ទប់ចំនួន ៨បន្ទប់ រីឯលោកគ្រូ អ្នកគ្រូ មានចំនួន ១១នាក់ ស្រី៤នាក់ ហើយក្នុងបរិវេណសាលារៀន ដែលសាងសង់របងសាលារៀនចំនួន ១២១ប្រឡោះ ដោយចំណាយថវិកាអស់ចំនួន ១៤៥២០$។ ដោយឆ្លៀតក្នុងឱកាសនោះផងដែរលោកគ្រូនាយកសាលាបឋមសិក្សា(អូរតាសេក)បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណៈអធិបតី និងលោកឧកញ៉ា ព្រមទាំងភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមក្នុងការឧបត្ថម្ភថវិកាសាងសង់របងសាលារៀន និងឧបត្ថម្ភសម្ភារៈសិក្សាដល់កុមារា កុមារី ព្រមទាំងឧបត្ថម្ភថវិកាដល់លោកគ្រូ អ្នកគ្រូផងដែរ។

នាឱកាសនោះផងដែរលោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ និងជាអនុប្រធានក្រុមការងារបក្សចុះមូលដ្ឋានឃុំអូរឧកញ៉ាហេង តំណាងឱ្យលោកស្រី អ៊ុច សោភា ប្រធានក្រុមការងារបក្សចុះជួយមូលដ្ឋានឃុំអូរឧកញ៉ាហេង បានមានប្រសាសន៍ឱ្យដឹងថាសកម្មភាពសប្បុរសធ៌មក្នុងថ្ងៃនេះគឺគោលបំណងកែប្រែមុខមាត់សាលាបឋមសិក្សា(អូរតាសេក)ឃុំអូរឧកញ៉ាហេង របស់យើងឱ្យមានសោភ័ណភាពស្អាត មានសុវត្ថិភាពកាន់តែប្រសើរជាងមុន តាមរយៈការឧបត្ថម្ភថវិកាមួយចំនួនក្នុងការសាងសង់របងដែលកំពុងតែដំណើរការនេះ ហើយឆ្លៀតក្នុងឱកាសនេះលោកឧកញ៉ាបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់អនុប្រធាន សមាជិកទីប្រឹក្សា សមាជិក សមាជិកា សភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ ដែលបានបរិច្ចាគថវិកាមួយចំនួនចូលរួមក្នុងសកម្មភាពសប្បុរសធ៌មនានេះ ដែលជាគម្រូមួយសម្រាប់ដល់សាធារណជនទូទៅ ក្នុងការជម្រុញផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍសហគមន៍នៅក្នុងឃុំអូរឧកញ៉ាហេងរបស់យើង។

 

ហើយទាំងអស់នេះក៏ជាការចែករម្លែកមួយរបស់ជនជាតិយើងសម្រាប់ជនជាតិយើងដែលស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន

សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចគិតគូរដល់បច្ចុប្បន្នកាល និងអនាគតកាលនៃមាតុភូមិរបស់យើង ជាពិសេសឆ្លងតាមរយៈការកសាងធនធានមនុស្ស ដែលមានក្មួយៗទាំងអស់ជាទំពាំងដ៏ល្អប្រសើរ ដុះរីកលូតលាស់ឥតឈប់ឈរ ធានាបាននូវកម្លាំងចលករចាំបាច់សម្រាប់ប្រទេសជាតិ ហើយដោយក្នុងនោះក៏មានការចូលរួមចំណែកពីនាយកសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សាអប់រំទាំងអស់ គឺជាឬស្សីជានិមិត្តរូបដ៏រឹងមាំ ក្នុងការផ្តល់ចំណេះដឹងទូលំទូលាយនិងសំបូរបែបដល់ក្មួយៗទាំងអស់។

 

ហើយសូមបញ្ជាក់ផងដែរថាការចូលរួមឧបត្ថម្ភថវិកាសាងសង់របងសាលារៀនខាងលើនេះដោយក្នុងនោះមាន៖

១.ឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ ចូលរួមសាងសង់របងសាលាចំនួន ៤ផ្ទាំង ស្មើនឹង ៤៨០$។

២.ឧកញ៉ា សុខ ហេង អនុប្រធានសភាពាណិជ្ជកម្ម និងជាប្រធានក្រុមហ៊ុនផ្ទះល្វែង(ហេង ស៊ីន)បានចូលរួមចំនួន ១០ផ្ទាំង ស្មើនឹង ១២០០$។

៣.លោក ឈុន សារុំ អនុប្រធានសភាពាណិជ្ជកម្ម និងជាអនុប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមខេត្តព្រះសីហនុ ចូលរួមចំនួន ១ផ្ទាំងស្មើនឹង១២០$ ។

៤.លោក ព្រាប សុភាព អនុប្រធានសភាពាណិជ្ជកម្ម និងជានាយកធនាគារ ABA ខេត្តព្រះសីហនុ ចូលរួមសាងសង់របងសាលាចំនួន ៥ផ្ទាំងស្មើនឹង ៦០០$។

៥.លោកស្រី ខែម ចិន្តា អនុប្រធានសភាពាណិជ្ជកម្ម និងជាម្ចាស់ដេប៉ូប្រេងឥន្ធនៈតេលា ខែម ចិន្តា ក្រុងព្រះសីហនុ ចូលរួមសាងសង់របង ១ផ្ទាំងស្មើនឹង១២០$។

៦.លោកស្រី ផេង សុទ្ខិកា សមាជិកាសភាពាណិជ្ជកម្ម ម្ចាស់ផ្សារសាម៉ូដរ៉ាក្រុងព្រះ

សីហនុ ចូលរួមសាងសង់របងសាល ១ផ្ទាំងស្មើនឹង១២០$។

៧.លោក អ៊ុង សាវី លេខាធិការសភាពាណិជ្ជកម្ម ចូលរួមសាងសង់របងសាលា ១ផ្ទាំងស្មើនឹង១២០$។

៨.លោក ឈឹម ចាន់ភីរម្យ ហេរញ្ញិកសភាពាណិជ្ជកម្ម និងជានាយកធនាគារ HRB ខេត្តព្រះសីហនុ ចូលរួមសាងសង់របងសាលា ១ផ្ទាំងស្មើនឹង១២០$។

៩.ឧកញ៉ាវេជ្ជបណ្ឌិត លី គឹមហួរ និងលោកជំទាវ ហ្គេច មួយ នាយកមន្ទីរពេទ្យ(សេតេ)ចូលរួមសាងសងរបងសាលាចំនួន ៥ផ្ទាំងស្មើនឹង៦០០$។

១០.លោកមេធាវី ថោង សុវណ្ណ សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្ម និងជាប្រធានក្រុមមេធាវី VS ចូលរួមសាងសង់របងសាលាចំនួន ១០ផ្ទាំង ស្មើនឹង១២០០$។

១១.លោកស្រី បិន ប៊ុនរី សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្ម និងជាម្ចាស់សណ្ឋាគារ SAKANN ក្រុងព្រះសីហនុចូលរួមសាងសង់របងសាលាចំនួន ៤ផ្ទាំងស្មើនឹង៤៨០$។

 

១២.លោក ហាង សុផាត សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្ម និងជាម្ចាស់សណ្ឋាគារ PIAT POWER អូរត្រេះចូលរួមសាងសង់របងសាលាចំនួន ៥ផ្ទាំងស្មើនឹង៦០០$។

១៣.លោកមេធាវី លាង ណារិទ្ធ សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្ម និងជាប្រធានក្រុមមេធាវី ETC ខេត្តព្រះសីហនុ ចូលរួមសាងសងរបងចំនួន១ផ្ទាំងស្មើនឹង១២០$។

១៤.អ្នកស្រី ឡា សុគន្ធា សមាជិកាសភាពាណិជ្ជកម្ម និងជាម្ចាស់ហាង ហ៊ុន ឌី លក់គ្រឿងអេឡិកត្រូនិក ចូលរួមសាងសង់របង ២ផ្ទាំងស្មើនឹង២៤០$។

១៥.លោក ពៅ ម៉េង សមាជិកសភាពាណិជ្ជកម្ម និងជាម្ចាស់ហាង WING

(ម៉េង-ធា)ឃ្លាំងលើចូលរួមសាងសង់របង ១ផ្ទាំងស្មើនឹង១២០$។

ហើយដោយសរុបសប្បុរសធម៌ដែលបានចូលរួមឧបត្ថម្ភថវិកាសាងសង់របង ទាំងអស់មានចំនួន ៥២ផ្ទាំងស្មើនឹង៦២៤០$។ ដោយជាមួយគ្នានោះផងដែរក៏មានការឧបត្ថម្ភថវិកាជូនទៅដល់លោកគ្រូ អ្នកគ្រូចំនួន ១១នាក់ ក្នុងម្នាក់ទទួលបាន ដប់ម៉ឺនរៀល និងឧបត្ថម្ភសម្ភារៈសិក្សាជូនដល់សិស្សានុសិស្ស មានកាតាប សៀវភៅ ប៊ិច ព្រមទាំងនំមួយកញ្ចប់ផងដែរ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម