អបអសាទរ លោកស្រី ខឹម ខេង ត្រូវបានប្រកាសចូលកាន់មុខតំណែងជាមេឃុំម៉ាឡៃ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី24 ខែសីហា ឆ្នាំ2023 ម៉ោង 4:19 នាទី ល្ងាច

 

(បន្ទាយមានជ័យ) : លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជា អធិប តី ភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ ម៉ាឡៃ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូល រួមពី ឯក ឧត្តម មួន យក់សាន្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក ស្វាយ ជា អភិបាល ស្រុក ម៉ាឡ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ លេខ៣៦២០ ប្រ.ក ប្រកាសស្ដីពីការ ចូល កាន់ មុខតំណែងជាប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ ជំទប់ទី១ សមាជិក ក្រុម ប្រឹក្សា ឃុំម៉ាឡៃ ស្រុកម៉ាឡៃ៖១,ប្រធានក្រុមប្រឹក្សា ឃុំ និងជាមេឃុំពីលោក ឌឹម សុខ មកលោកស្រី ខឹម ខេង ដោយមូលហេតុទទួលមរណភាព។២,សមាជិកក្រុមប្រឹក្សាឃុំ និងជាជំទប់ទី១ ពីលោកស្រី ខឹម ខេង មកលោក គង់ វណ្ណថេង វិញ។៣.ទទួលស្គាល់លោក ប៉ែន សៀង ជំនួសលោក គង់ វណ្ណថេង ជាសមាជិកក្រុមប្រឹក្សាឃុំម៉ាឡៃ ស្រុកម៉ាឡៃ។

      ថ្លែងនៅក្នុងឱកាសនោះលោក ង៉ោ ម៉េងជ្រួន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងអស់នៅក្នុងឃុំ ដែលលោក លោកស្រី នៅមូលដ្ឋានក៏ដូចជាឯកឧត្តម លោកជំទាវ ក្រុមការងារខេត្ត ចុះជួយស្រុកម៉ាឡៃ និងឃុំ បានខិតខំប្រឹងប្រែងរួមសាមគ្គីសហការណ៍គ្នា ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន និងបម្រើសេវាសាធារណៈ ទាំងសេវាសំណូមពរ និងសេវាតម្រូវការជូន ប្រជា ពលរដ្ឋបានយ៉ាងល្អប្រសើរក្នុងរយៈពេលកន្លងមក។

លោក អភិបាលរងខេត្ត បានបន្តលើកឡើងថា៖ ប្រកាសចូលកាន់មុខតំណែង ជាប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ ជំទប់ទី១ សមាជិកក្រុម ប្រឹក្សា ឃុំនាពេលនេះ គឺជាដំណើរការធម្មតានៃនីតិវិធីស្របទៅ តាមសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល ក្នុងមុខងារសាធារណៈគឺសំដៅធ្វើ យ៉ាងណាដើម្បីឆ្លើយ តប ទៅ នឹងតម្រូវការចាំបាច់ក្នុងការបម្រើសេវាសា ធារណៈជូនប្រជាពលរដ្ឋឲ្យ បាន កាន់តែមានប្រសិទ្ធភាពនិងប្រសើរឡើងថែមទៀត។

លោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់ថា៖ អស់លោកដែលទើបប្រកាស តែងតាំងថ្មីនេះត្រូវបន្តខិតខំរួមសហការសាមគ្គីគ្នាដើម្បីធ្វើការអភិវឌ្ឍន៍និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែរីកចម្រើន និងប្រសើរ ឡើងបន្ថែមទៀត ហើយរក្សាសន្តិភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម ក្នុង មូលដ្ឋាន សំដៅធានាបាននៅកំណើនសេដ្ឋកិច្ច តាមរយៈផលិតកម្មលើ គ្រប់ ផ្នែកគ្រប់វិស័យដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឲ្យបានកាន់តែប្រសើរឡើងមួយកម្រិតទៀត៕  ​រូបភាព និង អត្តបទ ដោយ លោក ហ៊ីង ចាន់ថន ខេត្តបន្ទាយមានជ័យ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម