អ្នកវិនិយោគលើអាជីវកម្មចំណតរថយន្តក្រុងប៉ោយប៉ែតចោទថារថយន្តដែលបង្កស្ទៈចរាចរណ៍គឺមានបំណងមិនចង់បង់ផាស៊ី....

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី05 ខែកញ្ញា ឆ្នាំ2023 ម៉ោង 3:20 នាទី ល្ងាច

បន្ទាយមានជ័យ៖អ្នកវិនិយោគលើអាជីវកម្មចំណតរថយន្តក្រុងប៉ោយប៉ែតចោ   ទថារថយន្តដែលបង្កស្ទៈចរាចរណ៍គឺមានបំណងមិនចង់បង់ផាស៊ីតែពេលនេះចរាចរណ៍ធម្មតានៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

លោក ឈឿន ចាន់ថន អ្នកវិនិយោគលើអាជីវកម្មចំណតរថយន្តក្រុងប៉ោយប៉ែតបានប្រាប់ថា៖ក្រោយអនុវត្តន៍ភាស៊ីចំណតរថយន្តក្រុងប៉ោយប៉ែតតាមកិច្ចសន្យាសៀវភៅបន្ទុកបានកំណត់អោយរថយន្តដែលធ្វើអាជីវកម្មលើដងផ្លូវជាតិលេខ៥ក្រុងប៉ោយប៉ែតត្រូវបង់ផាស៊ីជូនរដ្ឋត្រូវបានអនុវត្តន៍ត្រូវបានអ្នកបើកបររថយន្តដឹកទំនិញបានទុករថយន្តចោលលើដងផ្លូវបណ្តាលកកស្ទៈចរាចរណ៍២ទៅ៣លើកហើយដែលប៉ៈពាល់ដល់ប្រជាពលរដ្ឋទៅមក។

លោកបានបញ្ជាក់ថា៖ការបង់ផាស៊ីចំណតរថយន្តក្រុងប៉ោយប៉ែតត្រូវបានអនុវត្តតាមកិច្ចសន្យានិងសៀវភៅបន្ទុកតាមរដ្ឋកំណត់ដោយអនុវត្តដោយក្រុមហ៊ុន ឈឿន ចាន់ថន អាហរ័ណ នីហរ័ណនិងសំណង់បាន លក់សំបុត្រភាស៊ី និងបង់ផាស៊ី មានដូចជា៖១.រថយន្ត៥កៅអី(តាក់ស៊ី)១លើកតំលៃ៦.០០០រៀល ២.រថយន្តដឹកទំនិញធុនតូច(១បាំងកន្លៈ)១លើកតំលៃ៨.០០០រៀល ៣.រថយន្តដឹកអ្នកដំណើរ(១២កៅអី)១លើកតំលៃ១០.០០០រៀល ៤.រថយន្តដឹកអ្នកដំណើរ(១៥កៅអីទៅ២៥កៅអី)១លើកតំលៃ១៥.០០០រៀល ៥.រថយន្តដឹកអ្នកដំណើរ២៥ទៅ៣០កៅអី១លើកតំលៃ២២.០០០រៀល ៦.រថយន្តដឹកអ្នកដំណើរ៣១កៅអីទៅ៤៥កៅអីតំលៃ២៥.០០០រៀល ៧.រថយន្តដឹកទំនិញធុនកណ្តាល១លើកតំលៃ១៥.០០០រៀល ៨.រថយន្តដឹកទំនិញធុនធំ១លើកតំលៃ២០.០០០រៀល ៩.រថយន្តដឹកទំនិញធុនធំមានរ៉ឺម៉កសណ្តោង១លើកតំលៃ២០.០០០រៀល។

លោក ឈឿន ចាន់ថន បានបញ្ជាក់ថា៖នៅពេលដែលក្រុមហ៊ុនឈឿន ចាន់ថន អាហរ័ណ នីហរ័ណនិងសំណង់ដោយអនុវត្តន៍តាមកិច្ចសន្យានិងសៀវភៅបន្ទុកតាមរដ្ឋកំណត់ត្រូវក្រុមអ្នកបើកបររថយន្តដឹកទំនិញធុនធំមិនព្រមបង់ផាស៊ីហើយយករថយន្តបិតផ្លូវបង្កអោយកកស្ទៈដែលមានបំណងមិនបង់ផាស៊ីហើយទុករថយន្តលើផ្លូវបង្កអោយមានការកកស្ទៈក្នុងគោលបំណង់មិនចង់បង់ផាស៊ី៕អត្ថបទនិងរូបភាពដោយលោក ឈុនសោមមករាខេត្តបន្ទាយមានជ័យ

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម