នាយឧត្តមសេនីយ៍ ស ថេត អះអាងថាបញ្ហាធំៗ​ចំនួន៣​ជាអទិភាពៈបញ្ហាគ្រឿង បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ និង កិច្ចការមុខងារសាធារណៈ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី31 ខែសីហា ឆ្នាំ2023 ម៉ោង 3:43 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ បញ្ហាធំៗចំនួន៣ជាអទិភាព ដែលស្នងការដ្ឋាន​នគរ​បាលខេត្តថ្មី ដែលត្រូវពង្រឹង និង អនុវត្តន៏បន្ថែមអោយកាន់តែមាន​ប្រសិទ្ឋ​ភាព រួមមានៈ បញ្ហាគ្រឿង បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ និង កិច្ចការមុខងារសាធារណៈ នេះបើយោងតាមគូសបញ្ជាក់របស់ ឯក​ឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង​ការ​នគរបាល​ជាតិ តំណាង​លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនា​យក​រដ្ឋ​មន្ដ្រី រដ្ឋ​មន្ដ្រី​ក្រសួង​មហា​ផ្ទៃ ប្រកា​ស់​តែងតាំង​ជា​អគ្គ​ស្នង​ការរងនគរបាលជាតិ និង ជា​ស្នង​ការ​នគរបាលខេត្តព្រះសីហនុនាព្រឹក ថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០​២៣​ នៅសាលប្រជុំសណ្ឋាគារ អូតែលសុខា ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការន​គរ​បាល​​ជាតិ បានសង្កត់ធ្ងន់ថា ដោយសារខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋ​កិច្ចទី២ របស់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីរាជធានីភ្នំពេញ ទើប​ខេត្តមួយនេះមានបញ្ហាប្រឈមជាច្រើន ដែលទាមទាអោយថ្នាក់ដឹក​នាំ​គ្រប់ជាន់ថ្នាក់ត្រូវតែបង្កើននូវផែនការយុទ្ឋសាស្ត្រធំ រួមមានៈ ដូចជា​បញ្ហា​គ្រឿងញៀន ដែលជាបញ្ហាចម្បងមួយ​ ព្រោះវាបានធ្វើអោយប៉ះ​ពាល់​យ៉ាងធ្ងន់ធ្ងរ ដល់សង្គមជាតិ និង សង្គមគ្រួសារ ទាំងមូល ការ​ទប់​ស្កាត់បញ្ហាគ្រឿងនេះ មិនត្រឹមតែយើងទប់ស្កាត់លើ​ប្រជាពលរដ្ឋ​ទូទៅ​តែប៉ុណ្ណោះទេ យោងតាមតាមអនុសាសន៏របស់ ឯកឧត្តមអភិសន្ដិ​បណ្ឌិត ស សុខា ឧបនា​យក​រដ្ឋ​មន្ដ្រី រដ្ឋមន្ត្រីក្រសួង ធ្លាប់បាន​ប្រកា​ស​ថា ត្រូវងាកមកយកចិត្តទុកលើមន្ត្រីរាជការ ហើយបើមន្ត្រីណាមាន​ការ​ពាក់ព័ន្ឋលើបញ្ហានេះ ត្រូវតែមានវិធានការជាចាំបាច់។ដោយឡែក បញ្ហា​សន្តិសុខ សណ្តាប់ សាធារណៈដូចជាបញ្ហាចោរកម្ម និង បញ្ហា​គ្រោះថ្នា​ក់ចរាចរណ៏ជាដើម។ លើសពីនេះ បញ្ហាសេវាសាធារណៈ ដែលត្រូវបង្កើនប្រសិទ្ឋភាព រួមមានៈ នៅប៉ុស្តិ៏រដ្ឋបាលឃុំ សង្កាត់  មន្ត្រី​នគរបាលចរាចរណ៏ និង ការិយាល័យពញរហ្មទណ្ឌស្រុក ក្រុង ខេត្ត ។​ក្រៅពីមានមតិផ្តាំផ្ញើណែនាំ ដល់ លោកស្នងការនគ​បាល​ខេត្ត​ព្រះ​សី​ហ​នុថ្មីរួច ឯកឧត្តមក៏បាន ធ្វើការកោសសើរ​ផង​ដែរ​ចំពោះ​សមិ្ធ​ផលនិង ស្នាដៃនានាដែលរដ្ឋាល ខេត្តព្រះសីហនុ​សម្រេច​បាន​កន្លង​មក​មាន​ការ​រីកចំរើនគ្រប់វិស័យ  និងថែរក្សាសន្តិសុខ សណ្តាប់ ធ្នាប់​ជូន ប្រជា​ពល​រដ្ឋក៍ដូចជាភ្ញៀវទេសចរណ៍ អ្នកវិយោគ​បានល្អ​ប្រសើរ  ទាំង​នេះ​គឺ​ជា​ការរូម ចំណែក ដ៍សំខាន់ ក្នុងការ ពង្រឹង​សន្តិ​សុខ​ស្ថេ​ភាព​នយោ​បាយ​សង្គមជាតិទាំងមូល។

គួរបញ្ជាក់ផងដែរថា ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន អតីត ស្នង​កាដ្ឋាននគបាលខេត្តព្រះសីហនុ ត្រូវបានផ្ទេនិងប្រកាស​តែ​​តាំង​ជាអគ្គស្នងការរងនគរបាលជាតិ និងប្រគល់ភារកិច្ចជា ស្នង​ការ នៃ​ស្នង​ការដ្ឋានន គរបាលរាជធានីភ្នំពេញ៕  អត្តបទ និង រូបភាព លោកៈ នី វ៉ាន់និន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម