អាសូរណាស់ បុរសអាណាថាម្នាក់ដេក..ស្លា..ប់ ដោយគ្មានសាច់សាច់ញាតិ

ព័ត៌មានសង្គមថ្ងៃពុធ ទី16 ខែសីហា ឆ្នាំ2023 ម៉ោង 9:41 នាទី ល្ងាច

បុរសវ័យចំណាស់ជាជនពិការអនាថារស់នៅក្នុងបេនឡានសិរីសោភ័ណមានជំងឺប្រចាំកាយ៉ាំរ៉ៃបានដេកស្លាប់..!

IMG_20230816_210653_070បន្ទាយមានជ័យ) : ជនអនាថាពិការនៅលើរទេះរុញសុំទានគេដើម្បីរស់នៅក្នុងបេនឡានសេរីសោភ័ណ្ឌអស់រយៈពេល ២ ឆ្នាំមកហើយនៅរយៈពេលចុងក្រោយនេះគេប្រទះឃើញគាត់ដេកឈឺចំនួន ១០ ថ្ងៃមកហើយពេលនេះត្រូវបានស្លាប់នៅល្ងាចថ្ងៃពុធទី ១៦ ខែសីហា ឆ្នាំ២០២៣នេះ។នៅកន្លែងកើតហេតុគេឃើញវត្តមានសមត្ថកិច្ចនគរបាលក្រុងសិរីសោភ័ណអាជ្ញាធរភូមិចៅសង្កាត់ព្រះពន្លាផងដែរសមត្ថកិច្ចបានបញ្ជាក់ថា÷ជនរងគ្រោះខាងលើមានវ័យអាយុជិត ៦០ឆ្នាំ ជាជនពិការ ជាជនអនាថាបានមករស់នៅនិងសុំទានគេនៅក្នុងបេនឡានចាស់សិរីសោភ័ណអស់រយៈពេលជាង២ឆ្នាំមកហើយនៅរយៈពេលចុងក្រោយដោយរកជំងឺរ៉ាំរ៉ៃទឹកនោមផ្អែមធ្លាក់ក្នុងសភាពធ្ងន់ធ្ងរចំនួន ១០ ថ្ងៃមកហើយនៅថ្ងៃកើតហេតុជនរងគ្រោះបានដេកស្លាប់តែម្ដង។

ដោយបន្សល់ទុកនៅរទេះរុញមួយនិងប្រាក់ចំនួន ២៥ម៉ឺនរៀលដែលគាត់ផ្ញើនឹងគេ។ក្នុងនោះដែរតាមរយៈលោកឧត្តមសេនីយ៍ទោសិទ្ធិឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យសប្បុរសជនបានប្រគល់ជូននូវមឈូសមួយសម្រាប់ដាក់សពផងដែរ។សមត្ថកិច្ចបញ្ជាក់ថាដោយសារមិនជាប់ពាក់ព័ន្ធនឹងករណីអំពើឃាតកម្មនោះហើយថែមទាំងសាកសពនេះមិនស្គាល់អត្តសញ្ញាណនិងក្រុមគ្រួសារទៀតក្រោយពីធ្វើកំណត់ហេតុរួចរាល់សាកសពជនរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តចមសុទ្ធាវាសហៅវត្តស្វាយចាស់ដើម្បីបូជា..។

អត្ថបទនិងរូបភាពដោយ.លោក ហ៊ីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម