មេខ្លោងនិងជនដៃដល់ត្រូវបានឃាត់ខ្លួនបានហើយ នៅឡើយតែប៉ះពួក ករណីចាប់ជនជាតិចិនញាត់ចូលរថយន្តវាយខ្នោះស្លាបសេកយកទម្លាក់ចោល

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី23 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 5:19 នាទី ល្ងាច

មេខ្លោងនិងជនដៃដល់ត្រូវបានឃាត់ខ្លួនបានហើយ នៅឡើយតែប៉ះពួក ករណីចាប់ជនជាតិចិនញាត់ចូលរថយន្តវាយខ្នោះស្លាបសេកយកទម្លាក់ចោល

(Update)
ខេត្តព្រះសីហនុ : យោងតាមប្រភពចុងក្រោយ គិតត្រាំម៉ោង 3:00 និង 10 នាទីរសៀលថ្ងៃទី 23 ខែវិច្ឆិកា ឆ្នាំ2023 នេះយោងតាមប្រភពពីលោកឧត្តមសេនីយ៍ត្រីណុបបញ្ញាស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានប្រាប់បណ្ដាញព័ត៌មានឲ្យដឹងថា មេខ្លោងនៅក្នុងករណី ចាប់មនុស្សពេលខ្នោះស្លាបសេកទម្លាក់ចោលកាលពីយប់ថ្ងៃទី 21 ខែវិច្ឆិកា ត្រូវបានផុតខ្លួនហើយ នៅឡើយសេសសល់តែបក្សពួកមួយចំនួនតូចតែប៉ុណ្ណោះ។

      ជុំវិញករណីនេះផងដែរ លោកឧត្តមសេនីយ៍ត្រីស្នងការរងនៅពុំទាន់បានបង្ហាញអំពីរបាយការណ៍ជាក់លាក់ក្នុងករណីនេះទេ គ្រាន់តែលោកបងហៅថាសំណុំរឿងនេះត្រូវបានសមត្ថកិច្ចបំបែកបានហើយ នៅសេះសល់តែគូកនដែលរួមគំនិតតែប៉ុណ្ណោះ។ឯចំពោះមូលហេតុនេះដើមចមលោកនឹងផ្ដល់ព័ត៌មាននៅពេលក្រោយ។

    គួររំលឹកផងដែរថានៅវេលាម៉ោងប៉ុន្មាន 11 និង 30 នាទីយប់ថ្ងៃទី 21 ខែវិច្ឆិកាឆ្នាំ2023 នៅក្បែរអង្គការម្លប់តាប៉ាងស្ថិតក្នុងភូមិ 4 សង្កាត់លេខ 4 ក្រុងនិងខេត្តព្រះសីហនុ មានហេតុការណ៍មួយកើតឡើង ដោយមានរថយន្តមួយគ្រឿងម៉ាក់ ឡង់គ្រឹសស័រ ពណ៌ខ្មៅពុំចាំស្លាកលេខ មានគ្នាចំនួនប្រមាណ 4 ទៅ 5 នាក់ បានបើករថយន្ត បុកជញ្ជាំងផ្ទះនៅជាប់ចិញ្ចើមផ្លូវ ហើយទាញមនុស្សចូលទៅក្នុងរថយន្តរួចក៏បើកចេញទៅ។ រហូតព្រឹកឡើងទើបឃើញមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមថាបានប្រទះឃើញជនជាតិចិនម្នាក់ ត្រូវគេវាយខ្នោះចងឆ្នាំផ្សេងយកទៅទម្លាក់ចោលក្បែរផ្ទះឯឧត្តមអភិបាលខេត្ត។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម