ក្រុមហ៊ុនគ្រីនហ្វីត(ខេមបូឌៀ) នាំចូលពូជជ្រូក (PIC)មានស្ដង់ដានិងគុណភាពខ្ពស់ មកកាន់ទីផ្សារកម្ពុជា បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងលើវិស័យផលិតចំណីសត្វ

ព័ត៌មានសង្គមថ្ងៃពុធ ទី26 ខែឩសភា ឆ្នាំ2021 ម៉ោង 6:55 នាទី ល្ងាច


ខេត្តត្បូងឃ្មុំៈ ក្រុមហ៊ុនសាជីវកម្មគ្រីនហ្វីតវៀតណាមគឺជាក្រុមហ៊ុនមួយដែលត្រូវបានទទួលស្គាល់ថាបាននឹងកំពុងផលិតផ្គត់ផ្គង់ពូជជ្រូកនិងចំណីសត្វមានគុណភាពខ្ពស់ជាងគេនៅប្រទេសវៀតណាម ។ បច្ចុប្បន្នក្រុមហ៊ុនសាជីវកម្មគ្រីនហ្វីតបានពង្រីកសាខារបស់ខ្លួននៅតាមបណ្តាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ រូមមានដូចជាក្រុមហ៊ុន គ្រីនហ្វីត(ខេមបូឌៀ), ក្រុមហ៊ុន គ្រីនហ្វីត (ឡាវ) និង ក្រុមហ៊ុន គ្រីនហ្វីត (មីយ៉ាន់ម៉ា) ជាដើម ។


លោក ប៉ូច សុរិទ្ធី នាយកក្រុមហ៊ុនគ្រីនហ្វីត(ខេមបូឌៀ) ឲ្យដឹងថា ក្រុមហ៊ុន Greenfeed ជាក្រុមហ៊ុនផលិតចំណីសត្វដែលមានសក្តានុពល ក្នុងប្រទេសកកម្ពុជាតាំងពីឆ្នាំ២០០៨ សព្វថ្ងៃក្រុមហ៊ុនកំពុងតែផលិតចំណីសត្វដែលមានគុណភាពខ្ពស់ផ្គត់ផ្គង់នៅលើទីផ្សារទូទាំងប្រទេសកម្ពុជា ។
លោក បញ្ជាក់ថា ដោយសម្លឹងមើលឃើញពីឱកាស និងតម្រូវការទីផ្សារលើវិស័យចិញ្ចឹមសត្វ ក្រុមហ៊ុនបានធ្វើការសាងសង់កសិដ្ឋានចិញ្ចឹមជ្រូកបែបទំនើប ហើយបាននាំចូលពូជជ្រូកដែលមានគុណភាពខ្ពស់ចំនួន ២៤០០ក្បាលពីក្រុមហ៊ុនគ្រីនហ្វីតប្រទេសវៀតណាម ។


លោក ប៉ូច សុរិទ្ធី លើកឡើងថា សកម្មភាពការនាំចូលនេះនឹងមានផលប្រយោជន៍យ៉ាងខ្លាំងដល់វិស័យចិញ្ចឹមសត្វជ្រូកក្នុងស្រុកចាប់ពីពេលនេះតទៅ ព្រោះវានឹងផ្លាស់ប្តូរវិស័យចិញ្ចឹមសត្វជ្រូកអោយកាន់តែរីកចំរើនជាងមុន ពោលគឺ "ពូជជ្រូកមានស្ដង់ដានិងគុណភាពខ្ពស់មកផ្គត់ផ្គង់ដល់អ្នកចិញ្ចឹមក្នុងស្រុក" ។
លោក ប៉ូច សុរិទ្ធី គូសបញ្ជាក់ថា ដោយមានការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការវិនិយោគក្នុងវិស័យចិញ្ចឹមសត្វ កសិដ្ឋានបង្កាត់ពូជជ្រូកថ្មីនេះត្រូវបានសាងសង់ឡើងក្នុង ភូមិកំពៃ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
កសិដ្ឋានខាងលើត្រូវបានសាងសង់លើផ្ទៃដី៨៣ហិកតាដែលមានទីធ្លាធំទូលាយនិងដាច់ស្រយាលពីទីប្រជុំជនដើម្បីធានាគំលាតជីវសុវត្ថិភាពបានល្អស្ថិតស្ថេរ ។
កសិដ្ឋាននេះត្រូវបានបំពាក់ជាមួយឧបករណ៍ទំនើបស្វ័យប្រវត្តិ និងបច្ចេកវិទ្យាចុងក្រោយ ដោយប្រើប្រាស់ទុនវិនិយោគសរុបចំនួន១២លានដុល្លារអាមេរិចសម្រាប់ចិញ្ចឹមជ្រូកពូជចំនួន២,៥០០ក្បាល និងជ្រូកជំទង់ចំនួន២០,០០០ក្បាល។ ក្នុងគោលបំណង ចូលរូមចំណែកលើកស្ទួយលើវិស័យចិញ្ចឹមសត្វនៅកម្ពុជា, ផ្ទត់ផ្គង់ពូជដែលមានប្រភពច្បាស់លាស់ដល់អតិថិជនដែលប្រកបរបរចិញ្ចឹមសត្វដើម្បីទទូលបានអត្ថប្រយោជន៏ខ្ពស់ ។
សូមជម្រាបថា៖ ក្នុងអំឡុងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនគ្រីនហ្វីត (ខេមបូឌៀ) បាននាំចូលពូជជ្រូក ភីអាយស៊ី (PIC) ជាប្រភេទជ្រូកផ្ដល់ទិន្នផលខ្ពស់ចំនួន ២៤០០ក្បាល សម្រាប់ដំណើរការចិញ្ចឹមជំហានដំបូងដោយក្រុមហ៊ុនរំពឹងថានឹងផ្តល់ទិន្នផលនៅដើម ខែមេសា ឆ្នាំ២០២២ខាងមុខ ជាមួយនឹងសមត្ថភាពផលិត វាអាចផ្គត់ផ្គង់កូនជ្រូករហូតដល់២២០០ក្បាលក្នុងមួយខែ និងមេពូជ“GF24” ចំនួន ៤០០ក្បាល ក្នុងមួយខែ ដល់ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកគ្រប់ខេត្ដ-ក្រុង។ រីឯសមត្ថភាពនៃការបង្កើតកូនរបស់ពូជGF24 គឺមេមួយអាចផលិតកូនបានពី៣០ទៅ៣២ក្បាលក្នុងមួយឆ្នាំ ហើយវានឹងអាចបន្តកើនឡើងពី១-៣%ទៀត នេះបើយោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកជំនាញបច្ចេកទេសផលិតហ្សែន ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម