ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋចំនួន ៧៨គ្រួសារ ដែលរស់នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាពេលថ្មីៗនេះ បានដាក់លិខិតមួយច្បាប់ទៅស្ថាប័នពាក់ព័ន្ឋ ដើម្បីស៊ុំការអន្តរាគមន៏ ចុះពិនិត្យនិយាមការណ៏អោយបានច្បាស់ ដោយសារមានក្រុមហ៊ុនមួយបានមកអះអាងថា ជាដីរបស់ពួកគេខណះដីរបស់ពួកគាត់មានទទួលស្គាល់ពីអាជ្ញាធរភូមិ ឃុំ (មានសាលាកប័ត្រត្រឹមត្រូវ)។
យោងតាមខ្លឹមសារពាក្យស្នើសុំអន្តរាគមន៍ បានបញ្ជាក់ថាដីរបស់ពួកគាត់បានអាស្រ័យផលនៅលើដីចំការចាស់ កាលពីឆ្នាំ ១៩៩២នៅចំណុចខាងលើថ្មដំរី ។ មូលហេតុដែលនាំអោយប្រជាពលរដ្ឋសម្រេចចិត្តដាក់ពាក្យស្នើសុំអន្តរាគមន៍លើដីដែលបានអាស្រ័យផល ដោយហេតុថា អាជ្ញាធរពុំបានរកដំណោះស្រាយអោយប្រជាពលរដ្ឋ បានដាក់ពាក្យបណ្តឹងទៅលោកមេភូមិ រួចលោកមេភូមិចាបញ្ជូនទៅឃុំ តែដំណោះស្រាយជូនដល់ប្រជាពលរដ្ឋយើងខ្ញុំដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន អ៊ូសេង តាំងពីឆ្នាំ២០១០ មកដល់ឆ្នាំ ២០២១ ហើយក៏គ្មានអាជ្ញាធរឃុំពុំទាន់មករកដំណោះស្រាយអោយប្រជាពលរដ្ឋយើងខ្ញុំនៅឡើយទេ ហើយសព្វថ្ងៃនេះយើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋទាំង ៧៨គ្រួសារ មានផលលំបាកខ្លាំងណាស់ ពីព្រោះយើងខ្ញុំទាំងអស់គ្នា មិនបានទៅអាស្រ័យផលនៅលើដីចំការចាស់នេះអស់រយៈពេល ១១ឆ្នាំហើយ មូលហេតុមកពីតំណាងក្រុមហ៊ុន អឺសេងឈ្មោះ ផល្លី និងទាហានដែលមានគ្នាប្រហែល ១០នាក់ យាមកាមយ៉ាងតឹងរឹងនៅទីតាំងដីចំការចាស់នោះតែយើងខ្ញុំទាំងអស់គ្នាពុំឃើញក្រុមហ៊ុន អ៊ូសេងវិនិយោគទាល់តែសោះ ចាត់តាំងពីឆ្នាំ ២០១០ មកដល់ឆ្នាំ២០២១ នេះ ។រាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មេត្តាជួយអន្តរាគមន៍ដីកំពុងមានវិវាទនិងផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ដល់យើងខ្ញុំទាំងអស់គ្នា ជាប្រជាពលរដ្ឋទាំង ៧៨គ្រួសារ ដោយក្តីអនុគ្រោះបំផុត ។
ជុំវិញករណីនេះតំណាងក្រុមហ៊ុន អឺសេងឈ្មោះ ផល្លី បានគូសបញ្ជាក់ថា ដីដែលប្រជាពលរដ្ឋមកអះអាងនេះ ជាដីកម្មសិទ្ឋរបស់ក្រុមហ៊ុន ដែលទទួលបានសិទ្ឋវិនិយោគ តាំងពីឆ្នាំ២០០៨មកម្លេះ ក្នុងទំហ៊ំផ្ទៃដីសរុបជាង៤០០០ហិចតា ដោយមានឯកសារត្រឹមត្រូវតំកល់នៅអាជ្ញាធរដែនដីចាប់តាំងពីឃុំ រហូតដល់ស្រុកខេត្ត និង មន្ទីកសិកម្ម ហើយកន្លងមកក្រុមហ៊ុនក៏ធ្លាប់បានឃាត់ខ្លួនមនុស្សចំនួន០២នាក់ផងដែរដោយសារប្រជាពលរដ្ឋទាំងនោះបានលបចូលមកកាប់ទន្ទ្រានដីរបស់ក្រុមហ៊ុន។ចំពោះក្រុមហ៊ុនពុំបានទៅទន្ទ្រានដីរបស់ពលរដ្ឋដូចការចោទប្រកាន់នោះទេ គឺក្រុមហ៊ុនការពារតែដីដែលទទួលបានសិទ្ឋវិនិយោគពីរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។
ជុំវិញវិវាទនេះផងដែរ លោក ជួប បាន មេឃុំទឹកថ្លា បានអោយដឹងថា ចំពោះដីតំបន់នោះ បើតាមលោកធ្លាប់ដឹង គឺបានកាត់ឃ្វាលជួនប្រជាពលរដ្ឋស្ទើមួយភាគរយហើយ ក្នុងជំនាន់មេឃុំមុន ឯ រឿងដែលក្រុមហ៊ុនមានអាជ្ញាប័នវិនោយោគនៅតំបន់នោះ លោកហាក់ពុំដែលបានឃើញនោះទេ ហើយលោកមិនប្រាកដថាដីទំនាស់នោះវានៅជាន់គ្នាឬយ៉ាងណានោះក៏លោកពុំទាន់អាចសន្និដ្ឋានបានដែរដរាបណាមន្ត្រីជំនាញចុះមកពិនិត្យទីតាំងអោយបានច្បាស់ទើបដឹង។ចំពោះពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋលោកបានទទួលនឹងបានបញ្ជូនទៅថ្នាក់លើហើយ ប៉ុន្តែពុំទាន់ឃើញចំណាត់ណាមួយនោះទេ រឿងនេះវាហួសដែនសមត្ថកិច្ចលោកហើយ រងចាំថ្នាក់ខេត្តនិងមន្ទីកសិកម្មជាអ្នកសម្រេច។
ដោយឡែក លោក ព្រុំ មុន្នី នាយករងរដ្ឋបាលសាលាស្រុកព្រៃនប់ ក៏បានគូសបញ្ជាក់ផៀងដែរថា ដីនេះពីមុនមកស្ថិតក្នុងការគ្រប់គ្រងឧទ្យានបូកគោ ក្រោយមករាជរដ្ឋាភិបាលបានប្រគល់មកអោយក្រសួងកសិកម្មដើម្បីអភិវឌ្ឍន៏ជាកសិឧស្សាហកម្មហើយដីដែលមានផលប៉ះពាល់ ត្រូវបានកាត់ឃ្វាលជូនប្រជាពលរដ្ឋដស្ទើមួយភាករយរួចហើយតាមបទបញ្ជាលេខ០១ ទោះលើឃុំចំនួន០៣ រួមមាន ឃុំសាមគ្គី ឃុំទឹកល្អក់ និង ឃុំឃុំទឹកថ្លា ឯក្រោយមកកាន់កាប់យ៉ាងណាទៀតនោះលោកពុំបានដឹងនោះទេ ក្នុងនោះក៏បានកាត់ឃ្វាល់ជូនក្រុមហ៊ុន អឺសេង ផងដែរ៕