អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសមួយរូបដែលមានអាការៈ ស្ទះដង្ហើមខ្លាំង យកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី02 ខែកក្កដា ឆ្នាំ2023 ម៉ោង 11:25 នាទី ល្ងាច

អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសមួយរូបដែលមានអាការៈ ស្ទះដង្ហើមខ្លាំង យកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រុងកោះរ៉ុង : អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសមួយរូប ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលមានអាការៈ ស្ទះដង្ហើមខ្លាំង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនៅរសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ ញឹម ចន្ថា អាយុ៣៦ឆ្នាំ មានមុខរបរ ជាជាង រស់នៅ ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បុរសរងគ្រោះ ត្រូវបានអ្នកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕  សម្រួលអត្ថបទដោយលោកនី វ់ាន់នីន 087 758 866

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម