លោកជំទាវ បាន ស្រីមុំ សូមគោរពថ្លែងអំណរគុណជូនចំពោះ បងប្អូនទាំងអស់គ្នាដែល បានគោរពស្រឡាញ់រាប់អានមកលើរូបនាងខ្ញុំ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី19 ខែធ្នូ ឆ្នាំ2020 ម៉ោង 10:08 នាទី ល្ងាច

នាងខ្ញុំសូមគោរពថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម លោកជំទាវ បងប្អូនទាំងអស់គ្នាដែល
បានគោរពស្រឡាញ់រាប់អានមកលើរូបនាងខ្ញុំ ដោយបានសរសេរសារមកអបអរសាទរដោយផ្ទាល់ឬតាមរយៈការង្ហោះនៅលើបណ្តាញសង្គម facebook កាលពីម្សិលមិញ និងថ្ងៃនេះនៅពេលដែលនាងខ្ញុំត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់សេចក្តីទុកចិត្ត និងផ្តល់ឱកាសមកលើរូបនាងខ្ញុំជា
អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដើម្បីបានបម្រើជាតិ មាតុភូមិ ពុកម៉ែ បងប្អូន និងប្រជាជនខេត្តប៉ៃលិនជាទីគោរពស្រឡាញ់របស់នាងខ្ញុំយ៉ាងជ្រាលជ្រៅបំផុត។

132040603_3414636275312598_5868812267892400222_n
តួនាទីជាអភិបាល នៃគណៈអភិបាលខេត្តនេះ គឺជាតួនាទីមួយដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់រូបនាងខ្ញុំ ហើយក៏ជាបន្ទុកការងារមួយដែលនាងខ្ញុំត្រូវខិតខំប្រឹងប្រែងបំពេញការងារឲ្យបានល្អ និងបម្រើសេវាការងាររដ្ឋបាលជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋអ្នកខេត្តប៉ៃលិនឲ្យបានល្អប្រសើរ និងធ្វើយ៉ាងណាសហការគ្នាបំពេញការងារឲ្យរលូនទៅមុខ បន្ថែមទៀត
ជាពិសេសបន្តការងារអភិវឌ្ឍន៍ និងថែរក្សាស្នាដៃដែលអតីតអភិបាលខេត្តមុនៗបានចូលរួមចំណែកកសាងឡើងនាពេលកន្លងមក ការអបអរសាទរ ការគោរពរាប់អាន និងការគោរព
ស្រឡាញ់របស់បងប្អូនមកលើរូបនាងខ្ញុំ បង្ហាញពីសក្ខីភាពយ៉ាងច្បាស់ និងការជឿជាក់របស់បងប្អូនមកលើរូបខ្ញុំនាង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក៏ដូចជាការអភិវឌ្ឍខេត្តប៉ៃលិនរបស់យើងតែម្តង។

121
នាងខ្ញុំសូមគោរពថ្លែងអំណរគុណជនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាថ្មីម្តងទៀត ដែលសម្តេចបានផ្តល់ឱកាសដល់រូបនាងខ្ញុំឲ្យកាន់តួនាទីដ៍សំខាន់នេះនាងខ្ញុំសូមប្តេជ្ញាថានឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព សមត្ថភាពរបស់នាងខ្ញុំ ដើម្បីបម្រើការងាររដ្ឋបាល ការអភិវឌ្ឍខេត្តប៉ៃលិន (ទឹកដីត្បូងពេជ្រ) នេះឲ្យកាន់តែរីកចម្រើនរុងរឿង និងជាពិសេសទៅទៀតនោះគឺការពារផលប្រយោជន៍ប្រជាជនខេត្តប៉ៃលិនទាំងមូល។

131923055_1863739447123965_161256819028521691_n

ជាចុងបញ្ចប់នាងខ្ញុំសូមអភ័យទោសចំពោះបងប្អូនទាំងអស់ដែលបានផ្ញើសារមកអបអរសាទរដល់រូបនាងខ្ញុំដោយផ្ទាល់ ឬដោយបង្ហោះលើបណ្តាញសង្គម Facebook ដែលនាងខ្ញុំមិនទាន់បានឆ្លើយតប នាងខ្ញុំពិតជារំភើប និងសប្បាយរីករាយ ពីការផ្តល់សេចក្តីទុកចិត្តមកលើរូបនាងខ្ញុំ ដែលជាតួនាទីមួយដែលខ្ញុំត្រូវតែយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានហ្មត់ចត់ និងរៀនសូត្របន្ថែមទៀត ពីចំណុចខ្វះខាតមួយចំនួនដែលនៅសេសសល់។ ប៉ុន្តែបើទោះបីជានាងខ្ញុំជាស្រ្តីក៏ដោយនាងខ្ញុំនឹងប្តេជ្ញាដឹកនាំ និងបំពេញតួនាទីនេះឲ្យល្អប្រសើរ មិនឲ្យបងប្អូនអស់ខកបំណងឡើយ ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម