មនុស្ស៨នាក់រងរបួសធ្ងន់ និងម្នាក់ត្រូវស្លា…ប់ខណៈកំពុងចុះចំណោតហ្វ្រាំងមិនស៊ីជ្រុលទៅបុកដើមឈើ…

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី25 ខែមិថុនា ឆ្នាំ2023 ម៉ោង 9:43 នាទី ព្រឹក

មនុស្ស៨នាក់រងរបួសធ្ងន់ និងម្នាក់ត្រូវស្លា…ប់ខណៈកំពុងចុះចំណោតហ្វ្រាំងមិនស៊ីជ្រុលទៅបុកដើមឈើ…

ខេត្តព្រះសីហនុ : រថយន្កកូរ៉េ១គ្រឿងហ្វ្រាំងមិនស៊ី ខណៈពេលចុះចំណោតជ្រុលទៅបុកដើមឈើបណ្ដាលឲ្យស្លាប់ម្នាក់របួលធ្ងន់៨នាក់និងរថយន្ដរងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះកើតឡើងម៉ោង ១១ជាងថ្ងៃត្រង់ថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០២៣ នៅផ្លូវចំណតវត្តលើ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុង / ខេត្តព្រះសីហនុ។

តាមប្រភពកន្លែងកើតហេតុបានបញ្ជាក់ប្រាប់ថាមុនមានហេតុការណ៍នេះកើតឡើងគេបានឃើញរថយន្ដកូរ៉េ០១គ្រឿង ម៉ាក HYUNDAI ពណ៍ខៀវ ពាក់ផ្លាកលេខព្រះសីហនុ2A-1674 បើកបរដោយបុរសម្នាក់ជាតៃកុងមានអ្នកជិះ៨នាក់នៅខាងក្រោយបើកចុះពីចំណោតខាងលើភ្នំទិសដៅមកខាងក្រោមមកដល់ត្រង់ចំណុចកើតហេតុស្រាប់ហ្វ្រាំងមិនស៊ីគ្រប់គ្រងល្បឿនមិនបានក៏កាចចង្កូតចេញពីផ្លូវបានបុកដើមឈើកាស្យាបង្កឲ្យតៃកុងដែលបើករងរបួសធ្ងន់អ្នករូមដំណើស្លាប់ម្នាក់នៅកន្លែងកើតហេតុ អ្នករួមដំណើផ្សេងទៀតរជាមួយគ្នាចំនួន៨រងរបួសធ្ងន់ត្រូវបានបញ្ជូនមកព្យាបាលនៅពេទ្យ ។ ប្រភពដ៏ដែលបានបន្តទៀតថាអ្នករងគ្រោះថ្នាក់ទាំងអស់នោះគឺជាកម្មកអូសខ្សែភ្លើង ពួកគេសម្រាកការងារមានគំរោងទៅលេងសមុទ្យ ស្អែកត្រឡប់ទៅភ្នំពេញវិញតែអកុសល់អីត្រូវជួបគ្រោះថ្នាក់នេះ ។ សមត្ថកិច្ចឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង គឺរថយន្ត បើកបរដោយឈ្មោះ ហុឹម លាងហ៊ត ភេទប្រុស អាយុ២៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ភូមិព្រែកគយ ស្រុកស្អាងខេត្តកណ្ដាល ។

ក្រោយពីហេតុការណ៍កើតឡើងសមត្ថកិច្ចនិងក្រុមសង្គ្រោះបានអន្តរាគមន៌ជួយជនរងគ្រោះនិងដោះស្រាយតាមនិតិវិធី៕

 អត្ថបទដោយលោកនី វ៉ាន់នីន 087 758 866

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម