ឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទរក្សាទុកថ្នាំញៀន

ព័ត៌មានសង្គមថ្ងៃសុក្រ ទី07 ខែឩសភា ឆ្នាំ2021 ម៉ោង 2:40 នាទី ល្ងាច

ខេត្តបាត់ដំបង! កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលាស់ នៃអធិការដ្ឋាននគរបាលស្រុកមោងឬស្សី បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះដែរធ្វើឡើងនៅវេលាម៉ោង ០៨និង២៨នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នៅចំណុចក្រុមទី១២ ស្ថិតក្នុងភូមិម៉ាណោក ឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់-
១-ឈ្មោះ រឿត រុន ភេទប្រុស អាយុ ២៣ឆ្នាំ
២-ឈ្មោះ រឿត រះ ភេទប្រុស អាយុ ២២ឆ្នាំ ទាំងពីរនាក់រស់នៅភូមិម៉ាណោក ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន! -ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ០២ ថង់ ទម្ងន់ ១១,០០ក្រាមទាំងសំបក
-ទូរស័ព្ទដៃចំនួន០៣គ្រឿង
-កាបូបចំនួន០១ មានប្រាក់ខ្មែរចំនួន២៩០០០រៀល(ពីរម៉ឺនប្រាំបួនពាន់រៀល)និងសម្ភារៈសម្រាប់ប្រើប្រាស់ច្រកថ្នាំញៀនលក់មួយចំនួនទៀត។

ជនសង្ស័យនិងវត្ថុតាងរហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចការិយាល័យជំនាញរៀបចំសំណុំរឿងបញ្ជូនបន្តទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធី៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម