រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២២…

ព័ត៌មានសង្គមថ្ងៃពុធ ទី23 ខែវិច្ឆិការ ឆ្នាំ2022 ម៉ោង 2:45 នាទី ល្ងាច

ត្បូងឃ្មុំៈ នៅស្រុកក្រូចឆ្មារបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងស្រុកក្រូចឆ្មារ ចំនួន១២សំណូមពរ ត្រូវបានលើកឡើង ជូនដល់ក្រុមប្រឹក្សាខេត្ត និងអាជ្ញាធរខេត្តត្បូងឃ្មុំ ដើម្បីជួយសម្របសម្រួលនិងផ្ដល់ជូនដល់ពួកគាត់ងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃក្នុងមូលដ្ឋាន ។ 

 ការលើកឡើងនៅសំណូមពរបែបនេះ ធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣ ឆ្នាំ២០២២ នៅបរិវេណវិហារ ឥស្លាមថ្មី ស្ថិតនៅភូមិអំពិល ឃុំប៉ឺស១ ស្រុកក្រូចឆ្មារ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្ត ។ 

 វេទិកានេះធ្វើឡើង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ និងតំណាងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

 ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះដែរ ប្រជាពលរដ្ឋនិងអាជ្ញាធរស្រុកក្រូចឆ្មារ បានលើកឡើងនៅសំណូមពរក្នុងនោះរួមមាន៖ ស្នើសុំទំនប់ ប្រឡាយ និងទ្វាទឹក សម្រាប់រក្សាទុកទឹកស្រោចស្រពកសិផល បញ្ហាដីធ្លី បញ្ហាអត្ថសញ្ញាណប័ណ្ណ និងបញ្ហាផ្លូវថ្នល់ ក្នុងនោះ  ត្រូវបានឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ធ្វើការដោះស្រាយបានចំនួន១១ នៅសល់១សំនួរទៀត ត្រូវបានក្រុមប្រឹក្សាខេត្តទទួលយកដើម្បីពិនិត្យ និងសម្រេចនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តបន្តទៀត ។ 

 ជាមួយគ្នានោះ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនេះ មានគោលបំណង ដើម្បី ផ្ល់ឱកាស ជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង បញ្ហាប្រឈមនានា ដែលកើតមាន នារយៈកាលកន្លងមក ។ ក្រៅពីនោះវេទិកានេះក៏នឹងផ្តល់នូវឱកាសផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ផងដែរ ក្នុងការបញ្ចេញមតិរបស់ខ្លួន ពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែង នៅក្នុងមូលដ្ឋាន ដើម្បី ឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការនិងសំណូមពរដែលបានស្នើឡើង ។

 ថ្លែងនាឱកាសនោះ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថាថ្លែងនាឱកាសនោះ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ បានបង្ហាញនូវតួនាទីក្រុមប្រឹក្សាព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបានតាមរយៈ ការអនុវត្តសកម្មភាព ក្នុងរយៈពេលកន្លងមក ដើម្បីឆ្លើយតបជាមួយម្ចាស់ឆ្នោត ជាពិសេស ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ។

ឯកឧត្តម បញ្ជាក់ដែរថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងទាំងអស់គ្នា បានពិភាក្សា ពិគ្រោះយោបល់ ជាមួយអ្នកចូលរួមទាំងអស់ និងបានឆ្លើយនូវបញ្ហាប្រឈមជាអាទិភាពសំខាន៎ៗ សម្រាប់រដ្ឋបាលក្នុងខេត្ត ជាពិសេស ការពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍខេត្តឲ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។

លើសពីនេះទៀតនោះ តាមរយៈការសម្របសម្រួលវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ បានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម ក្នុងការលើកឡើងជាសំណើ សំណូមពរ កង្វល់ និងទំនាស់ផ្សេងៗផងដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម