ដំណឹងល្អ!! កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដពី UNICEF

ព័ត៌មានសង្គមថ្ងៃពុធ ទី23 ខែធ្នូ ឆ្នាំ2020 ម៉ោង 5:41 នាទី ល្ងាច

យោងងតាមការវាយតម្លៃជាសកលនាពេលថ្មីៗនេះបានឲ្យដឹងថា អង្គការ UNICEF អាចដឹកជញ្ជូនវ៉ាក់សាំងកូវីដរហូតដល់ទៅ ៨៥០តោនក្នុងមួយខែនៅឆ្នាំ២០២១ខាងមុខនេះ។បរិមាណនេះគឺអាស្រ័យទៅលើវ៉ាក់សាំងដែលផលិតបានប៉ុន្តែនេះជាចំនួនច្រើនជាងពីរដងនៃទម្ងន់វ៉ាក់សាំងគិតជាមធ្យមដែល UNICEF ដឹកជញ្ជូនជារៀងរាល់ខែ។

photo_2020-12-23_17-30-29
កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែល UNICEF នឹងដឹកជញ្ជូនឲ្យក្រោមកិច្ចដឹកនាំរបស់រាជ រដ្ឋាភិបាលកម្ពុជាដោយសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក (WHO)។ការវាយតម្លៃជាសកលថ្មីនេះគឺជាផ្នែកមួយនៃការងាររបស់ UNICEF ក្នុងការដឹកនាំធ្វើលទ្ធកម្ម និងការផ្គត់ផ្គង់ថ្នាំបង្ការជំងឺកូវីដ-១៩ដល់ប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យមកម្រិតទាបចំនួន៩២ប្រទេសក្នុងនាមកម្មវិធី COVAX ដោយសហការជាមួយអង្គការសុខភាពសម្រាប់ទ្វីបអាមេរិក (PAHO)។

children-in-cambodia-1
លោកស្រី Henrietta Fore នាយិកាប្រតិបត្តិអង្គការ UNICEF បាននិយាយថា “នេះគឺជាប្រតិបត្តិការដ៏ធំសម្បើមជាប្រវត្តិ សាស្ត្រ។ នេះគឺជាកិច្ចការដែលមានទំហំធំហើយនឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដែលមិនធ្លាប់មានពីមុនមក។ យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញកិច្ចការនេះ”។នៅកម្ពុជា UNICEF កំពុងធ្វើការជាមួយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីត្រៀមរៀបចំក្នុងការផ្គត់ផ្គង់វ៉ាក់សាំង។នៅថ្នាក់ក្រោមជាតិ UNICEF នឹងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការកៀរគរនិងបំផុសចលនាសហគមន៍ហើយក្នុងពេលជាមួយគ្នានោះ ជួយពិនិត្យតាមដានការយុទ្ធនាការចាក់ថ្នាំបង្ការផងដែរ។

UN0200242
ការវាយតម្លៃជាសកលដែលធ្វើឡើងដោយ UNICEF គឺបានពិនិត្យលើសមត្ថភាពដឹកជញ្ជូនតាមផ្លូវអាកាសក្នុងសកលលោកទាំងមូល និងច្រកផ្លូវសម្រាប់ដឹកជញ្ជូន ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីបញ្ហាប្រឈមដែលកើតមានក្នុងការដឹកជញ្ជូនថ្នាំបង្ការជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១។ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្ម នឹងអាចដឹកជញ្ជូនថ្នាំបង្ការទៅកាន់ប្រទេសដែលមានចំណូលទាប និងប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ស្ទើរតែទាំង៩២ ក្នុងចំណោមប្រទេសទាំង១៩០ដែលចូលរួមនៅក្នុងកម្មវិធី COVAX ជាមួយនឹងការប៉ាន់ប្រមាណថវិកាចំណាយរហូត ដល់៧០លានដុល្លារអាមេរិក។តាមរយៈការប្រៀបធៀបបរិមាណថ្នាំបង្ការ ការវាយតម្លៃនេះបានរកឃើញថា សុវត្ថិភាពដឹកទំនិញតាមផ្លូវអាកាសនាពេលបច្ចុប្បន្ន គឺអាចគ្រប់គ្រាន់ក្នុងការដឹកជញ្ជូនថ្នាំបង្ការសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ ២០ភាគរយក្នុងប្រទេសភាគច្រើន ក្នុងចំណោមប្រទេសទាំង៩២ នោះ៕

unicef-adb-covid-response-4

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម