មនុស្ស២នាក់បានស្លាប់ភ្លាមៗ ដោយគ្រោះថ្នាក់ចរាវរណ៍ នៅស្រុកព្រៃនប់.!

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី19 ខែវិច្ឆិការ ឆ្នាំ2022 ម៉ោង 2:55 នាទី ល្ងាច

ស្រុកព្រៃនប់៖ នៅថ្ងៃទី១៨.១១.២០២២ វេលាម៉ោង២៣:៥០នាទី លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៣-១៨៤ ស្ថិតក្នុង ភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ  ។មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងបង្កដោយរថយន្ដ ០១គ្រឿងម៉ាកSSANGYONG ពណ៌ស ពាក់ផ្លាកលេខ តាកែវ ២B-១២៧៧ ដែលមានទិសដៅពី រាជធានីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។  

លុះមកដល់ចំណុចខាងលើបានប៉ះបុក ម៉ូតូ ០១គ្រឿង ម៉ាក HONDA DREAM C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ ១F-៤៦៧៩ ដែលមានទិសដៅផ្ទុយគ្នា អ្នកបើកបរឈ្មោះ ចាន់ ចិត្រា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងអ្នករួមដំណើរ ០១នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន ០២នាក់នៅកន្លែងកើតហេតុ ÷  

០១.ឈ្មោះ ចាន់ ចិត្រា អ្នកបើកបរម៉ូតូម៉ាក HONDA DREAM C១២៥ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី 

០២.អ្នករួមដំណើរម៉ូតូម៉ាក HONDA DREAM C១២៥ សម្ថកិច្ចកំពុងស្វែងរកក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្ន វត្ថុតាង(រថយន្ដនិងម៉ូតូ) បានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។ដោយឡែកអ្នកបើកបររថយន្ដម៉ាក SSANGYONG បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម