អ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ ចាត់តំណាងនាំយកថវិកាឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ ចំនួន ២០០.០០០ (ពីររយពាន់) ដុល្លាអាមេរិក

ព័ត៌មានសង្គមថ្ងៃពុធ ទី05 ខែឩសភា ឆ្នាំ2021 ម៉ោង 4:12 នាទី ល្ងាច

photo_2021-05-05_10-29-36

ខេត្តព្រះសីហនុៈ  ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ  ព្រឹកថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២១អញ្ជើញទទួលថវិកាពីអ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ ចំនួន ២០០.០០០ (ពីររយពាន់) ដុល្លាអាមេរិក ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: នៅខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណអ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ ដែលបានចាត់តំណាងនាំយកថវិកាឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃសម្រាប់អ្នកជំងឺកូវីដ និងមន្រ្តីជួរមុខ នៅតាមគោលដៅតំបន់បិទខ្ទប់ (តំបន់ក្រហម) ក្នុងក្រុងព្រះសីហនុ ការនាំយកថវិកាមកឧបត្ថម្ភដល់រដ្ឋបាលខេត្តនាពេលនេះ សរបញ្ជាក់ពីទឹកចិត្តការចូលរួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដក្នុងសហគមន៍ក្នុងក្រុង នៃខេត្តព្រះសីហនុ ម្យ៉ាងទៀតក៏ជាសកម្មភាពចូលរួមនៃការចែករំលែកជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកមកសម្រាប់ប្រើប្រាស់បំរើឱ្យការងារការពារ បង្ការ ទប់ស្កាត់ជំងឺកូវីដ- ១៩ នៅខេត្តព្រះសីហនុ ព្រោះជំងឺកូវីដ-១៩ កំពុងតែមានការឆ្លងរាតត្បាតធ្ងន់ធ្ងរក្នុងសហគមន៍មួយ ចំនួនក្នុងក្រុងព្រះសីហនុ ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងវិស័យឯកជនបានចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ពិសេសការចូលរួមពីប្រជាពលរដ្ឋផ្ទាល់ក្នុងការបិទខ្ទប់ (តំបន់ក្រហម)ក្នុងក្រុងព្រះសីហនុ កុំឱ្យជំងឺកូវីដ-១៩ ចម្លងចូលសហគមន៍បន្តទៀត។ ម្យ៉ាងទៀតថវិកាទាំងនេះរដ្ឋបាលខេត្តនឹងយកទៅប្រើប្រាស់ក្នុងការជួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ ផ្គត់ផ្គង់អ្នកជំងឺ និងមន្ត្រីជួរមុខរបស់យើង ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត សង្ឃឹម និងជឿជាក់ថា លោកឧកញ៉ា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងសប្បុរសជនបន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការបង្ការ ទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: បន្តទៀត ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម