ឈ្មួញជីកកកាយភ្នំបាក់ក្រោមរាប់ខែដឹកចេញលក់ភ្នំក្លាយជាតំបន់រាបស្នេីហើយគេដាំដើមអាកាសជំនួសវិញ ហើយនៅខេត្តបន្ទាយមានជ័យមាន១១ភ្នំត្រៀមបញ្ចូលជាតំបន់បិតិកភ័ណ្ឌថ្នាក់ជាតិនិងខេត្តទៀតផង...

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី17 ខែវិច្ឆិការ ឆ្នាំ2022 ម៉ោង 1:51 នាទី ព្រឹក

បន្ទាយមានជ័យ៖ឈ្មួញជីកកកាយកដីភ្នំបាក់ក្រោមរាប់ខែដឹកចេញលក់ភ្នំក្លាយជាតំបន់រាបហើយដាំដើមអាកាសដែលស្ថិតភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ ប្រជាពលរដ្ឋជាច្រីនអ្នកបានថ្លែងប្រាប់SN tvថា ឈ្មួញកាយដីភ្នំបាក់ក្រោយដឹកចេញលក់១ថ្ងៃរាប់សឹមឡានបណ្តាលផ្លូវខូចប្រជាពលរដ្ឋជួបការលំបាកចេញចូលហើយភ្នំត្រូវបានកាយក្លាយជាតំបន់ទំនាបហើយឃើញកន្លែងដែលកាយរាបត្រូវដាំកូនអាកាស្យាជំនួសនិងបន្តកាយរាល់ថ្ងៃស្ទើអស់មួយចំហៀងភ្នំទៅហើយដែលឃើញមានគ្រឿងចក្រប្រភេទអ៊ែស្កាទ័រប្រមាណ៥តៅ៦គ្រឿងនិងឡានបែនដឹកដីរាប់សឹមឡានចូលដឹក។

អ្នកសារព័ត៌មានធ្លាប់បានសួរឈ្មួញកាយដីភ្នំបាក់ក្រោមតែងតែយកឈ្មោះថ្នាក់ដឹកនាំមកឆ្លើយតមការកាយភ្នំយកដីធ្វើជាទំនប់ព័ទ្ធនិងកសាងផ្លូវតែអ្វីដែលធ្វើមានរយៈពេលរាប់សឹមខែហើយមិនឃើញរួចរាល់ម្តង តាមការអង្កេតឃើញដឹកដាក់តាមពោះល្វែងលក់ច្រើនជាងព្រោះរដូវនេះទឹកស្រកអស់ដែរហើយភ្នំបាក់ក្រោយបានក្លាយជាតំបន់ទំនាប។

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានប្រាប់ថា៖បញ្ហាកាយភ្នំបាក់ក្រោមនេះលោកដូចជាមិនបានដឹងនោះទេ ព្រោះត្រូវបានធ្វើឡើងមុនលោកចូលកាន់តំណែងជាអភិបាលក្រុងសិរីសោភ័ណសួរទៅមន្ទីជំនាញទើបដឹងច្បាស់។

លោក សុត វឌ្ឍនា ប្រធានមន្ទីរ៉ែនិងថាមពលខេត្តបន្ទាយមានជ័យធ្លាប់បានប្រាប់ថា៖ឈ្មួញដែលកាយដីភ្នំបាក់នេះគឺមានច្បាប់សុំកាយសម្រាប់បិតទំនប់ការពារទឹកជំនន់និងកសាងផ្លូវតែប៉ុណ្ណោះ តែអ្វីដែលឈ្មួញដឹកយកទៅលក់លោកដូចជាមិនបានដឹងនៅឡើយទេ។

មន្ត្រីមន្ទីបរិស្ថានខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ខេត្តបន្ទាយមានជ័យមាន១១ភ្នំដែលគ្រោងដាក់បញ្ចូលជាតំបន់បិតិកភ័ណ្ឌថ្នាក់ជាតិនិងថ្នាក់ខេត្តក្នុងនោះមាន១.ស្រុកម៉ាឡៃមានភ្នំចំនួន៤ភ្នំ ២.ក្រុងសិរីសោភ័ណមានភ្នំចំនួន៣ភ្នំ ៣.ស្រុកមង្គលបូរីមាន២ភ្នំ ៤.ស្រុកព្រៈនេត្រព្រៈមាន២ភ្នំ៕(ឈុនមករា)


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម