កម្ពុជាទទួលរៀបចំជាលើកទី១នូវមហាសន្និបាត សមុទ្រ អាស៊ីបូព៌ាឆ្នាំ២០២១ ក្រោម ប្រធានបទ « បង្កើតទសវត្សរ៍ថ្មីសម្រាប់ សុខុ មាលភាព មហាសមុទ្រ មនុស្ស និងសេដ្ឋកិច្ច

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី02 ខែធ្នូ ឆ្នាំ2021 ម៉ោង 8:56 នាទី ល្ងាច

ខេត្តព្រះសីហនុ -ក្រោមប្រធានបទបង្កើតទសវត្សរ៍ ថ្មី សម្រាប់សុខុមាលភាព មហាសមុទ្រ មនុស្ស និងសេដ្ឋកិច្ច ​ដែលកម្ពុជាបានក្លាយជាម្ចាស់ផ្ទះលើកទីមួយ ក្នុងការរៀបចំមហាសន្និបាត សមុទ្រអាស៊ីបូព៌ា លើកទី៧ឆ្នាំ២០២១ ដោយមានកិច្ចប្រជុំអមជាច្រើន នឹង ប្រព្រឹត្តទៅដោយមានការចូលរួមផ្ទាល់ផង និង ការចូលរួមតាមរយៈប្រព័ន្ធបញ្ជូនសំឡេងនិង រូបភាពពីបណ្តាប្រទេសជាសមាជិកនៃ អង្គការ PEMSEA ផង។

ថ្លែងទៅកាន់មហាសន្និបាត រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម វ៉ាន់ មុនីនាថ និងឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលអញ្ជើញជាអធិបតីក្នុងឱកាសនោះមានប្រសាសន៍ សម្តែងនូវមោទនៈភាពសម្រាប់កម្ពុជា ដែល បានធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាត ដ៏មានសារៈសំខាន់នេះ ដែលរៀបចំឡើង ក្នុងគោលបំណង ពិនិត្យលើផែនការ ការងារ ដែលបានសម្រេចអនុម័តកន្លងមក និង ផែនការទិសដៅដែលត្រូវធ្វើជាបន្តបន្ទាប់ រួមទាំង ការគិតគូរពី មូលនិធិដែល ត្រូវយកមកអនុវត្ត ដើម្បីការពារ និង អភិរក្សសមុទ្រ នៅ តំបន់អាស៊ីបូព៌ា ។

        ឯកឧត្តម វ៉ាន់ មុនីនាថ រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍បញ្ជាក់បន្ថែមថាក្រោយចូលជាសមាជិកនៃអង្គការ អន្តរជាតិ ភាពជាដៃគូនៃការគ្រប់គ្រងបរិស្ថាន សមុទ្រ អាស៊ីបូព៌ា (PEMSEA) នៅឆ្នាំ១៩៩៤ កម្ពុជា បានទទួលរៀបចំជាលើកទី១នូវមហាសន្និបាត សមុទ្រ អាស៊ីបូព៌ាឆ្នាំ២០២១ ក្រោម ប្រធានបទ « បង្កើតទសវត្សរ៍ថ្មីសម្រាប់ សុខុ មាលភាព មហាសមុទ្រ មនុស្ស និងសេដ្ឋកិច្ច ចាប់ពីថ្ងៃទី១ដល់ថ្ងៃ២ ខែធ្នូ ឆ្នាំ២០២១ នៅសណ្ឋាគារឯករាជ្យក្នុងក្រុងព្រះសីហនុ ។ មហាសន្និបាតនេះនឹងមានកិច្ចប្រជុំអមជាច្រើន នឹង ប្រព្រឹត្តទៅដោយមានការចូលរួមផ្ទាល់ផង និង ការចូលរួមតាមរយៈប្រព័ន្ធបញ្ជូនសំឡេងនិង រូបភាពពីបណ្តាប្រទេសជាសមាជិកនៃ អង្គការ PEMSEA ផង។មហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១នេះ រួមមាន កិច្ចប្រជុំនៃរដ្ឋបាលថ្នាក់ក្រោមជាតិ នៃ បណ្តាខេត្តរបស់ប្រទេសសមាជិក PEMSEA , សន្និសីទ អន្តរជាតិនិងវេទិការរដ្ឋមន្ត្រី គឺជាមហាសន្និបាតលើកទី៧ហើយ បន្ទាប់ពីបានរៀបចំជាលើកទី ១ កាលពីឆ្នាំ ២០០៣ នៅប្រទេស ម៉ាឡេស៊ី ។ មហាសន្និបាតសមុទ្រអាស៊ី បូព៌ាត្រូវបាន រៀបចំឡើង រៀងរាល់៣ឆ្នាំម្តង ដោយមានការចូលរួមពីប្រទេសជាសមាជិកនៃអង្គការ អន្តរជាតិ ភាពជាដៃគូនៃការគ្រប់គ្រងបរិស្ថាន សមុទ្រ អាស៊ីបូព៌ា ។ មហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៦ត្រូវបានរៀបចំឡើង នៅប្រទេស ហ្វីលីពីន ហើយប្រទេសជាសមាជិកនៃអង្គការ PEMSEA រួមមាន ប្រ៊ុយណេ កម្ពុជា ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី  ម៉ាឡេស៊ី ចិន កូរ៉េខាងត្បូង កូរ៉េខាងជើង ជប៉ុន ព្រមទាំងមាន អង្គការ ដៃគូជាច្រើនទៀត ។ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បញ្ជាក់បន្ថែមថា នៅក្នុងក្របខណ្ឌ នៃមហាសន្និបាត ឆ្នាំ២០២១នេះ មានព្រឹត្តិការណ៍សំខាន់ចំនួន៣គឺ ៖ ទី ១ សន្និសីទអន្តរជាតិ ដែលមានការចូលរួម ពីវាគ្មិនល្បីៗ បង្ហាញពីការអភិវឌ្ឍ ការអភិរក្ស ការគ្រប់គ្រងសមុទ្រ ប្រកបដោយចីរភាព ការគ្រប់គ្រងសេដ្ឋកិច្ច និងការស្រាវជ្រាវផ្នែក វិទ្យាសាស្ត្រ ។ ទី ២ វេទិកា រដ្ឋមន្ត្រីទី៧ ផ្តោតលើសេចក្តីថ្លែងការណ៍នៃបណ្តា ប្រទេសជាសមាជិក និងអង្គការទាំង ១១ ដែលផ្តោតលើ ការរៀបចំផែនទី នៃការអភិរក្ស និងអភិវឌ្ឍ តំបន់សមុទ្រ ដែលគិតគូរពីសុខុមាលភាព មហាសមុទ្រ មនុស្ស និងសេដ្ឋកិច្ច ពីឆ្នាំ ២០២១ ដល់ ឆ្នាំ២០៣០ និងទី៣ ផែនការរបស់ រដ្ឋបាល ថ្នាក់ក្រោម ជាតិ នៃបណ្តាប្រទេសជាសមាជិក ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម