ប្រជាពលរដ្ឋតំបន់ទំនប់រលក កំពុងរងចាំមើលចំណាត់ការលោកអភិ​បាល​ក្រុងថ្មី ចំពោះសំណង់ខុសច្បាប់លើផ្ទៃទឹក ថាតើផ្អាកបានប៉ុន្មានដង្ហើមចង្រិត ​​ខណះពេលកន្លងមកសំណង់ខុសច្បាប់ ជាច្រើនកំណត់​ផ្អាក​បាន​តែមួយដង្ហើមចង្រិត

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី11 ខែតុលា ឆ្នាំ2022 ម៉ោង 9:17 នាទី ព្រឹក

ខេត្តព្រះសីហនុ៖ ក្រោយពីផ្ទុះការរិះគន់ នឹងមានការសាកសួរព័ត័មានពី​សំណាក់បណ្តាញ​សារ​ព័ត័មាន ប្រចាំខេត្តព្រះសីហនុ ជុំវិញសំណង់ខុសច្បាប់ ដ៏ធំស្គឹមស្គៃ លើផ្ទៃទឹក ស្ថិត ក្នុងភូមិលេខ ០៣ សង្កាត់លេខ ០១ ក្រុងព្រះសីហនុ ហើយអាជ្ញាធរមូលដ្ឋាន មើលមិនឃើញហាក់បីដូច​ជា​សំណង់​បំបាំងកាយ នារសៀល ថ្ងៃទី១០ខែ តុលា ឆ្នាំ ២០២២ នេះ ត្រូវបានក្រុមការងារចម្រុះ របស់រដ្ឋបាលក្រុងព្រះសីហនុ ចុះបិទបញ្ឈប់សកម្មភាព សាងសង់ជាបណ្តោះ អាសន្ន ក្រោយ​ពិនិត្យឃើញថា កាដ្ឋាន សំណង់ទីតាំងខាងលើនេះ មិនមាន ច្បាប់អនុញាត្តិ។

  .យោងតាមប្រភពក្រុមការងារដែលបានចុះបិទបញ្ឈប់សកម្មភាព សាងសង់បានបញ្ជាក់ថា ការដ្ឋានសំណង់នេះបានធ្វើការសាងសង់ បានប្រមាណ២០ទៅ៣០ភាគរយៈ​ហើយដោយមិន​មានច្បាប់អនុញ្ញាតនោះទេ ។ម្ចាស់ សំណង់ មានឈ្មោះ សួង សុខា (ហៅកៃ) ប្រពន្ធឈ្មោះ ទី ខាន់  ជាអាជីវករ រកស៊ីលក់ដូរ ផលនេសាទ ។បច្ចុប្បន្ន ក្រុមការងារបានសម្រេច ធ្វើការ ផ្អាកមិន​អនុញ្ញាតឲ្យធ្វើការសាងសង់បន្តទៀតនោះឡើង។កាដ្ឋាននេះ អាចសាងសង់បន្តទៀតបានលុះត្រា  តែមាន ច្បាប់អនុញាត្តិត្រឹមត្រូវតែមិនទាន់មានច្បាប់ទេនោះគឺ​មិនអាចសាងសង់បានឡើយ។ក្នុ​ង​ករណីមិនអនុវត្ត តាម រដ្ឋបាលក្រុងព្រះសីហនុ និងមានវិធានការ តាមផ្លួវច្បាប់។

សូមរំលឹកផងដែរថា តំបន់ឆ្នេរ សមុទ្រ.តំបន់ទំនប់រលក .តំបនកោះព្រាប.និងតំបន់រំដូល​ជើងភ្នំ មាន សំណង់បែបនេះជាច្រើនកន្លែង ត្រូវបាន គេឃុប ឃិតគ្នាធ្វើការសាងសង់មិន​មាន​ច្បាប់អនុញា្ញតអ្វីនោះទេ ហើយសំរាប់មន្រ្តីពាក់ព័ន្ធដែលចុះអនុវត្តកន្លងមក បានត្រឹមតែ ឲ្យម្ចាស់​សំណង់ធ្វើកិច្ចសន្យា បញ្ឈប់ការ សាងសង់នឹងតម្រូវឲ្យម្ចាស់សំណង់សុំច្បាប់អនុញាត្តតែ​ប៉ុណ្ណោះ​។ ប៉ុន្តែររាស់កិច្ចសន្យាទាំងនោះ ដូចជាមិនមាន ប្រសិទ្ធិភាពអ្វីបន្តិចសោះឡើយ គឺហាក់​ធ្វើ​​ឲ្យ​រូចពីដៃតែប៉ុណ្នោះ ។ហើយអ្វីដែលគួរកត់សម្គាល់ ផងដែរនោះ គឺរាល់ សំណង់ដែលបាន​ធ្វើ​ការ​ហាមឃាត់ជាច្រើនកន្លងមក មិនត្រូវបានផ្អាកការសាងសង់ឬរុះរើ តាមកិច្ចសន្យា ក៏ដូចជាសេចក្តី​ណែនាំរបស់ក្រុមមន្រ្តីអនុវត្តច្បាប់នោះឡើយតែផ្ទុយទៅវិញក្រុមម្ចាស់សំណង់ល្មើសទាំងនោះក្រោយ ពីក្រុមមន្រ្តីអនុវត្តច្បាប់ចេញផុតពួកគេក៏បានធ្វើការសាសង់បន្តភ្លាមៗរហូតរួចរាល់ជាស្ថាពរ ដោយពួកគេ និយាយថាប្រើប្រាស់រូបមន្ត(មានលុយជួលខ្មោច​ឱ្យកិនម្សៅ)គឺមានប្រសិទ្ធ​ខ្លាំង​ណាស់។នេះជាទង្វើមួយដែលអាចនិយាយបានថាគឺជាការមិនទទូលខុសត្រូវយ៉ាងពិតប្រាកដរបស់មន្រ្តីអ្នកអនុវត្តច្បាប់។ដូចនេះថ្នាក់ដឹកនាំអជ្ញាធរ ក្រុង .ខេត្តព្រះសីហនុ គួរធ្វើការ ពិនិត្យ ឡើង​វិញឱ្យបានម្តងហើយដើម្បី មានវិធានការផ្លួវច្បាប់ចំពោះមន្រ្តី ដែលមានការពាក់ព័ន្ធ។

តាមរយៈការ លើកឡើងនេះ ប្រជាពលរដ្ឋ ខេត្តព្រះសីហនុ សង្ឃឹមថាថ្នាក់ដឹកនាំអាជ្ញាធរក្រុង  .ខេត្ត នឹងអនុវត្តន៏កិច្ចការនេះតាមផ្លូវ ច្បាប់ឲ្យមានប្រសិទ្ធិភាព ដើម្បជាការព្រមានដល់​ជនខិល​ខូច​ក្រោយៗ ដែលមាន បំណង់ រំលោភ យកដីឆ្នេរ សមុទ្រ ដីចំណីផ្លូវសាធារណៈ របស់រដ្ឋ   តែ​បើសិនជាមិនអាចធ្វើបានទេនោះ គឺចប់ ហើយប្រជាពលរដ្ឋ ក៏អស់ជំនឿលើការអនុវត្តន៏ច្បាប់​របស់​ថ្នាក់ដឹកនាំ រដ្ឋបាល ក្រុង ខេត្ត ព្រះសីហនុ ជាពិសេស ប្រជាពលរដ្ឋ តំបន់រស់នៅតំបន់ទំបន់​រលក់.តំបន់កោះព្រាប.និងតំបន់រដូលជើងភ្នំ ពីព្រោះថាបើ យោងតាម ចរាច រណ៏ណាំនាំរបស់ រាជរដ្ឋាភិបាល លេខ ០១ស្តីពីការគ្រប់គ្រង់តំបន់ឆ្នេរ សំណង់ទាំងនោះបើទោះជាសំច្បាប់ ក៏​មិន​អាចឲ្យបាន ដែរពីព្រោះ វាជាដី ឆ្នេរ សមុទ្រ របស់រដ្ឋ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម