លោកវេជ្ជបណ្ឌិតឯកទេស អេង ចំរើន ប្រធានក្រុមការងារក្រុម៨នាំយកអំណោយប្រគល់ជូនដល់លោក គង់ សោភា អភិបាលរងក្រុងព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី06 ខែឩសភា ឆ្នាំ2021 ម៉ោង 4:26 នាទី ល្ងាច
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ លោកវេជ្ជបណ្ឌិតឯកទេស អេង ចំរើន ប្រធានក្រុមការងារក្រុម៨ ខេត្តព្រះសីហនុ និងឯកឧត្តម លី សុវណ្ណបញ្ញា តំណាងឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានយុវជនក្រុម៨ បានដឹកនាំក្រុមការងារ នាំយកអំណោយប្រគល់ជូនដល់លោក គង់ សោភា អភិបាលរងក្រុងព្រះសីហនុ ដើម្បីជួយសម្រួលការលំបាក និងលើកទឹកចិត្តប្រជាការពារ ក្នុងអំឡុងពេលបិទខ្ទប់ដើម្បីការពារការរីករាលដាលនៃការឆ្លងជម្ងឺកូវីដ-១៩។
អំណោយទាំងនោះមាន.
១- ទឹកបរិសុទ្ធ ចំនួន ២០កេស
២- ទឹកផ្លែឈើ ចំនួន ២២កេស
៣- អាល់កុល ០២កាន ចំណុះ ៦០លីត្រ
៤- ម៉ាស់ ០១កេាធំ ស្មើនិង ២ ៥០០បន្ទះ
៥- ស្រោមដៃ ០១កេសធំ ស្មើនិង ១ ០០០គូ
៦- និង ថវិការមួយចំនួន
សូមចូលរួមអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាច្រកម្ពុជាទាំងអស់គ្នាគឺ ៣ការពារ ៣កុំ៕

ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម