បុរសម្នាក់លង់ទឹកស្លា..ប់ក្នុងអាងទឹ..កយ៉ាងអាណោចអាធ័ម...

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី23 ខែមិថុនា ឆ្នាំ2022 ម៉ោង 8:21 នាទី ល្ងាច

ខេត្តព្រះសីហនុ៖នៅថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង១២:៣០នាទីបានទទួល បានទទួលពត៌មានថា: មានបុរសម្នាក់យាមអាគារឲ្យគេនៅម្តុំប្រណាំងឡានចាស់(ភូមិអាចម៌មឹក)ស្ថិតនៅក្រុមទី២៧ ភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។

ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងអហយើងបានសហការណ៍ជាមួយជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុនឹង សហការណ៍ជាមួយកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេស
វិទ្យាសាស្ត្រចុះទៅពិនិត្យសាកសពឈ្មោះ ឈឿន វន់ ភេទប្រុស ឆ្នាំកំណើតថ្ងៃទី១៥ ខែមករា ឆ្នាំ
១៩៧៦ មានស្រុកកំណើតភូមិតា ហេល២ ឃុំរាធរ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ -បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ ។
ឆ្លងតាមការពិនិត្យកន្លែងកើតហេតុការសន្និដ្ឋានរបស់នគរបាលបច្ចេកទេសវិទ្យាសាស្ត្រ បានឲ្យដឹងថា: សាកសពស្លាប់ដោយ សារលង់ទឹក ពិតប្រាកដមែន ។ តាមការសួរបំភ្លឺពីប្រពន្ធសាកសព ឈ្មោះ ឃុត ហឿង អាយុ
៤៧ឆ្នាំ មុខរបរនៅផ្ទះបានឲ្យដឹងថា: រយ:ពេលកន្លងមកប្តីរបស់គាត់មានជំងឺសសៃប្រសាទប្រចាំ
កាយ និងផឹកស្រាស្រវឹងជាប់ជាប្រចាំ ។ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ បាត់ប្តីមិនដឹងគាត់ទៅណា លុះដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១២:៣០នាទី ទើបគាត់ឃើញសាកសពប្តីគាត់អណ្តែតនៅក្នុងអាងទឹកក្រោមអាគារស្នាក់នៅខាងលើ ។

បច្ចុប្បន្នសាកសពកម្លាំងជំនាញយើងបានធ្វើកំណត់ហេតុ ប្រគល់ឲ្យប្រពន្ធធ្វើបុណ្យតាមប្រពៃណី៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម