កិច្ចប្រជុំត្រួតពិនិត្យការរៀបចំផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ «ជិះកង់នៃក្តីស្រឡាញ់»ថ្ងៃទី១៤ ខែកុម្ភៈ.! 

ព័ត៌មានសង្គមថ្ងៃពុធ ទី10 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 8:35 នាទី ល្ងាច

(ខេត្តព្រះសីហនុ)៖ នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ច ប្រជុំត្រួតពិនិត្យការរៀបចំផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ "ជិះកង់នៃក្តីស្រឡាញ់ " ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១ នៅតាមឆ្នេរសមុទ្រខេត្តព្រះសីហនុ ដោយមានការចូលរួមលោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរទេសចរណ៍ អភិបាលរងក្រុង នាយករងរដ្ឋបាលស្រុកព្រៃនប់ ស្នងការរងខេត្ត មេបញ្ជាការរងអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករងខេត្ត ។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា ដើម្បីឱ្យដំណើរការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ "ជិះកង់នៃក្តីស្រឡាញ់" ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១ មានវិញ្ញាសាដូចជា÷

១.ប្រណាំងកង់ភ្នំ ៤០គីឡូម៉ែត្រ ពីឆ្នេរអូរឈើទាលទៅឆ្នេររាម រួចត្រឡប់មកឆ្នេរអូរឈើទាលវិញ ។ 

២.Fun Ride ជិះកង់កម្យាន្ត ឆ្នេរសមុទ្រថ្មី ២៥គីឡូម៉ែត្រ ពីឆ្នេរអូរឈើទាល ទៅឆ្នេរអូរត្រេះ រួចត្រឡប់មកឆ្នេរអូរឈើ ទាលវិញ ។ 

៣.Famlly Couple Ride ជិះកង់ក្រុមគ្រួសារ និងគូសេ្នហ៍ ១៥គីឡូម៉ែត្រ តាមផ្លូវក្នុងទីក្រុងថ្មី និងឆ្នេរសមុទ្រ ។ ទន្ទឹមនោះកម្លាំងសមត្ថកិច្ចរបស់យើងត្រូវពង្រាយកម្លាំងតាមគោលដៅដើម្បីឱ្យកីឡាកររបស់យើងធ្វើការប្រណាំងកង់ទទួលបានជោគជ័យប្រកបដោយសុវត្ថិភាព ។ ការជិះកង់នៃក្តីស្រឡាញ់មានកីឡាករ ចូលរួមប្រមាណពី៣០០ ទៅ៥០០នាក់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម