ប្រឡាយទឹក១ខ្សែ ប្រវែង ៧០០០ ម៉ែត្រ សម្រាប់ប្រជាកសិករក្នុងស្រុកក្រូចឆ្មារប្រើប្រាស់ ត្រូវបានអាជ្ញាធរខេត្ត សែនព្រេនបើកការដ្ឋានជីកស្តារ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី14 ខែឩសភា ឆ្នាំ2021 ម៉ោង 10:03 នាទី ព្រឹក


ខេត្តត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២១ នេះ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ រួមដំណើរដោយលោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ បានអញ្ជើញចូលរួមក្នុងពិធី សុំម្ចាស់ទឹកដី ដើម្បីបើកការដ្ឋានជីកប្រឡាយបារាយណ៍១ខ្សែកដែលមានប្រវែង ៧០០០ ម៉ែត្រ ជម្រៅពី ៤ ទៅ ៥ ម៉ែត្រ ដែលមាន បាត ២ ម៉ែត្រ កន្លះ និងទទឹង ១១ ម៉ែត្រ ដោយមានភ្លឺប្រឡាយ ទទឹង ៨ ម៉ែត្រ កម្ពស់ ១ ម៉ែត្រ ស្ថិតនៅ ភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។


ពីធីសែនព្រែនសុំម្ចាស់ទឹកដី នេះ បានប្រារព្វធ្វើឡើង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោក-លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក អ្នកបើកគ្រឿងចក្រ និងប្រជាពលរដ្ឋ ផងដែរ 

បន្ទាប់បញ្ចប់កម្មវិធីសែនព្រែនតាមប្រពៃណីរួច ថ្លែងនាឱកាសនេះ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានលើកឡើង ពីអតីតកាល អំពីប្រវត្តតស៊ូនៅទីតាំងនេះ ដើម្បីរំដោះទឹកដី អោយរួចចាកផុតពីរបបខ្មៅងងិត ប៉ុល ពត នាពេលកន្លងមក ដោយបានប្រែក្លាយ ទីនេះ ធ្វើជាប្រធារាសាស្រ្ត ជីកជាប្រឡាយស្តុកទឹក រក្សាទឹកទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ស្រោចស្រពដីស្រែ និងដំណាំ ស្ថិតនៅភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
ឯកឧត្តម បន្តថា ការជីកប្រឡាយទឹក ជាប្រព័ន្ធធារាសស្រ្ត នេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំ ។
ឯកឧត្តម ស៊ាក ឡេង បានបន្ថែមថា ប្រឡាយទឹក ដែលបានដំណើរការការសាងសង់នាពេលនេះ គឺជាការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំ រដ្ឋបាលស្រុកក្រូចឆ្មារ ក៏ដូចជារដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងការស្ដារប្រព័ន្ធទឹកស្រោចស្រព ដើម្បីទប់ស្កាត់ គ្រោះរាំងស្ងួត និងជាពិសេសជួយដល់វិស័យកសិកម្មរបស់ប្រជាពលរដ្ឋពង្រីកផ្ទៃដីដាំដុះ ប្រមាណ សំដៅលើកកម្ពស់ជីវភាព នឹងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម