ខេត្តព្រះសីហនុៈគិតមកដល់វេលាម៉ោង៣និង០០នាទីរសៀលថ្ងៃទី៦សីហានេះ ករណីបាញ់បោះសេរី ប្រមាណ៥គ្រាប់ នៅក្នុងក្រុងព្រះសីហនុ នាល្ងាចថ្ងៃទី៥សីហាហាក់មានភាពស្ងប់ស្ងាត់ល្អណាស់ បើទោះបីមានសេចក្តីរាយការណ៏ ក្នុងហេតុការណ៏សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន០៣ និង រថយន្តមួយគ្រឿងជាបណ្តោះអាសន្នយ៉ាងណាក្តី។
ជុំវិញករណីនេះផងដែរ សមត្ថកិច្ចនគតបាលនៃស្នងការដ្ឋាន ម្នាក់បានបញ្ជាក់ថាចំពោះហេតុការណ៏បោះនៅល្ងាចថ្ងៃទី៥សីហារនេះ ពិតជាកើតឡើងពិត មែន ហើយក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនមនុស្សចំនួន០៣នាក់ ក្នុងនោះជនជាតិចិនចំនួន០២នាក់ និង ជនជាតិខ្មែរចំនួនម្នាក់ រួមជាមួយរថយន្តម៉ាក រ៉ង់រ៉ូវើពណ៏ខ្មៅ មួយគ្រឿងផងដែរ។ ប៉ុន្តែចំពោះមូលហេតុ នៃការបាញ់នេះ នៅពុំទាន់ដឹងនៅឡើយទេ ម្យ៉ាងទៀតក្នុងចំណោម៣នាក់ សមត្ថកិច្ចនោះពុំទាន់ដឹងថា នណាម្នាក់ជាជនបង្ករ និង នណាម្នាក់ជាជនរងគ្រោះ។ ដូចនេះសំណុំរឿងកំពុងស្ថិតក្នុងនិតិវិធីតែប៉ុណ្ណោះ។
ចំពោះករណីបាញ់បោះសេរីនៅកណ្តាលក្រុង នាព្រលប់ថ្ងៃទី៥សីហាឆ្នាំ២០២១ ត្រង់ចំនុច ព្រុំប្រទល់សង្កាត់លេខ២ និង សង្កាត់លេខ៤ ក្បែឬស្តុបអូគីណាវ៉ាចាស់នេះ បើយោងតាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា នៅមុនកើតហេតុ គេបានឃើញរថយន្តចំនួន០២គ្រឿងម៉ាក់រ៉ែងរ៉ូវើពណ៏ខ្មៅ និង រថយន្តម៉ាកអាល់ផាតពណ៏ស បានឈប់ត្រង់ចំនុចផ្លូវបំបែកស្តុបអូគីណាវ៉ា បានមួយសន្ទុះ បានឬ មាត់មនុស្សជជែកគ្នាតឹងសសៃករ រួចក៏បានឬសម្លែងផ្ទុះអាវុធតែម្តង មិនដឹងថា មានរឿងអ្វីកើតឡើងនោះទេ ស្របពេលជាមួយគ្នានោះផងដែរ រថយន្តមួយគ្រឿងទៀតម៉ាកអាល់ផាត ក៏បានបើកចេញ ហើយរថយន្តរែងរ៉ូវើពណ៏ខ្មៅក៏បំរ៉ុងបើកចេញដែរ តែត្រូវបានសមត្ថកិច្ចនគរបាល បានមកដល់ ហើយបាននាំខ្លួនចេញភ្លាមៗដែរ បន្សល់ទុកតែសំបកគ្រាប់កាំភ្លើងចំនួន០២គ្រាប់នៅហ្នឹងកន្លែង។