សមត្ថកិច្ចកំពុងបន្តរការ រុករកមនុស្ស៣នាក់ ដែលបានបាត់ខ្លួន ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បើករថយន្តជ្រុលធ្លាក់ជ្រោះក្បែរទឹកទំនប់វារីអគ្គិសនីកំចាយ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី30 ខែកញ្ញា ឆ្នាំ2022 ម៉ោង 3:45 នាទី ល្ងាច

កំពត៖ កាលពីយប់ថ្ងៃទី ២៨ កញ្ញា ឆ្នាំ២០២២ រហូតមកដល់ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នំា ២០២២នេះ ក្រោយហេតុការណ៍រថយន្តមួយគ្រឿង បើកជ្រុលធ្លាក់ជ្រោះ ក្បែរទំនប់វារីអគ្គិសនីកំចាយ មនុស្សបីនាក់ ដែលត្រូវបានសន្និដ្ឋានថា បាត់បង់ជីវិតនោះ មិនទាន់បានប្រទះឃើញនៅឡើយ។

ជនរងគ្រោះទាំងបីនាក់ រួមមានៈ ១. ឈ្មោះ សាយ ភត្ត្រា ភេទប្រុស អាយុ ២៣ឆ្នាំ ជាអ្នកបើកបររថយន្ត មានទីលំនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។ ២. ឈ្មោះ Li zhen ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែន EJ1886446 ។ ៣. ឈ្មោះ Xiong Erpi ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន កាន់លិខិត ឆ្លងដែន Ej274941 ។

សមត្ថកិច្ច បានរៀបរាប់ថា កាលពីយប់ថ្ងៃទី ២៨ កញ្ញា ឆ្នាំ២០២២ មានរថយន្តមួយគ្រឿង សំដៅឆ្ពោះទៅទំនប់វារីអគ្គិសនីកំចាយ ដែលក្នុងនោះធ្វើដំណើរ ដោយជនជាតិចិនពីរនាក់ និងអ្នកបើកបរជាជនជាតិខ្មែរ ។ លុះនៅចម្ងាយប្រហែល ១៥០ ម៉ែត្រ ពីទំនប់ស្រាប់តែរថយន្ត បានជ្រុលធ្លាក់ចូលក្នុងជ្រោះតែម្តង។

ករណីនេះអាចបណ្តាលមកពីអ្នកបើកបរ មើលផ្លូវមិនឃើញ ព្រោះមេឃកំពុងភ្លៀងខ្លាំង។ រថយន្តដែលធ្លាក់ចូលជ្រោះនោះ ប្រភេទទួរីស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1AH.8437 ត្រូវបានប្រទះឃើញ នៅវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ២៩ ខែកញ្ញា ចម្ងាយប្រហែល ៥០០ ម៉ែត្រ ពីចំណុចកើតហេតុ។ រហូតមកដល់ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ សមត្ថកិច្ចនៅមិនទាន់រកសាកសពមនុស្សទាំង៣នាក់ មិនឃើញនៅឡើយទេ ខណ:ពេលនេះសមត្ថកិច្ចជំនាញកំពុងតែបន្តរុករកសាកសព ដែលបានបាត់ខ្លួននៅក្នុងទឹក៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម