ស្រ្តីខ្មែរ០១នាក់ត្រូវរថភ្លើងបុកស្លាប់នៅប្រទេសថៃ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី22 ខែឩសភា ឆ្នាំ2021 ម៉ោង 3:36 នាទី ល្ងាច


ប្រទេសថៃ! ស្រ្តីខ្មែរ០១នាក់ត្រូវរថភ្លើងបុកបណ្តាលអោយដេកស្លាប់ផ្កាប់មុខនៅហ្នឹងកន្លែងក្នុងខេត្តស្រះកែវ ប្រទេសថៃ ដោយខាងសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវរកមូលហេតុ។

ប្រភពព័ត៌មានចេញពីប្រទេសថៃបានបញ្ជាក់ឲ្យដឹងថា÷ ករណីគ្រោះថ្នាក់រថភ្លើងបុកស្ត្រីជនជាតិខ្មែរស្លាប់ខាងលើបានកើតឡើងកាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២១នៅត្រង់ចំណុចផ្លូវរថភ្លើងខ្សែរត់ភូមិពីក្លងឡឹក-ក្រុងបាងកក ស្ថិតក្នុងភូមិហួយឌឿ ឃុំផាក់ខះ ស្រុកវឌ្ឍនាណៈខន ខេត្តស្រះកែវ ប្រទេសថៃ។

ក្រោយការស្រាវជ្រាវកំណត់អត្តសញ្ញាណបឋមជនរងគ្រោះមានឈ្មោះ ហ៊ីម វាសនា ភេទស្រីជនជាតិខ្មែរ អាយុប្រមាណជាង ៣០ឆ្នាំ បានស្លាប់ក្នុងសភាពដេកផ្កាប់មុខ បាក់ជើងស្ដាំស្ទើរដាច់នៅចន្លោះផ្លូវរថភ្លើង ប៉ុន្តែមិនបានបញ្ជាក់ពីស្រុកកំណើតនៅខេត្តណានោះទេ។

ដោយខាងសមត្ថកិច្ចស្រុកវឌ្ឍនាណៈខនបានសន្និដ្ឋានថា÷ ជនរងគ្រោះមុនពេលកើតហេតុអាចដើរតាមបណ្តោយផ្លូវរថភ្លើងទៅគោលដៅណាមួយ ហើយទំនងកើតឧបទ្ធវហេតុអ្វីមួយទើបគេចមិនទាន់ត្រូវរថភ្លើងបុកស្លាប់តែម្តង ហើយចំពោះមុខនេះសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវដើម្បីឲ្យដឹងពីមូលហេតុច្បាស់លាស់ និងកំពុងបន្តស៊ើបសួររកអ្នកដែលបានឃើញហេតុការណ៍ផ្ទាល់ខណ:ទីតាំងកើតហេតុឋិតនៅឆ្ងាយពីទីប្រជុំជន។

បើទោះបីជាបែបនេះ សមត្ថកិច្ចអះអាងថានឹងបញ្ជូនសាកសពជនរងគ្រោះទៅឲ្យផ្នែកជំនាញដើម្បីធ្វើកោសលវិច្ច័យលម្អិត នឹងទំនាក់ទំនងទៅកាន់អង្គភាពពាក់ពន្ធ័ចាត់ចែងតាមនិតិវិធីបន្ត៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម