ភ្លៀងមួយមេធំ បណ្តាលឲ្យមានរន្ទះបាញ់ មនុស្ស២នាក់បានស្លាប់នៅវាលស្រែ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី21 ខែឩសភា ឆ្នាំ2021 ម៉ោង 8:39 នាទី ល្ងាច



ត្បូងឃ្មុំ៖ នៅម៉ោង ជាង៣រសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះធម្មជាតិ"រន្ទះបាញ់"មួយបានកើតឡើងបណ្តាលឱ្យមនុស្សចំនួន ២នាក់ បានស្លាប់ភ្លាម នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិគគីជើង ឃុំគគី ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ប្រភពព័ត៌មានច្បាស់ការពីមន្រ្តីនគរបាលឃុំគគី បានឱ្យដឹងថា បុរសចំនួន ២នាក់ដែលបានស្លាប់ មានឈ្មោះ ឯល ធារ៉ា ភេទប្រុសអាយុ ៣១ឆ្នាំ និងឈ្មោះ វេង ស៊ាងហេង អាយុ ២០ឆ្នាំ។ អ្នកទាំង២ រស់នៅភូមិឃុំកើតហេតុខាងលើ ។
ជាងនេះទៀតក៏មាន ការរៀបរាប់របស់ លោក ទន់ រស់ អាយុ ៥២ឆ្នាំ ត្រូវជាឪពុកក្មេកជនរងគ្រោះឈ្មោះ ឯល ធារ៉ា បានឳ្យដឹងថា មុនពេលកើតហេតុគាត់ និងជនរងគ្រោះទាំង២នាក់កំពុងភ្ជួរស្រែ ពេលនោះមេឃចាប់ភ្លៀង គាត់ក៏កាប់ដីទប់ភ្លឺស្រែ នៅចម្ងាយប្រហែល ៣០ម៉ែត្រ ពីកន្លែងកើតហេតុ ។ ពេលនោះដោយមេឃភ្លៀងខ្លាំងជនរងគ្រោះទាំង២ ក៏ពន្លត់ម៉ាស៊ីនភ្ជួរ ហើយទៅអង្គុយក្បែរគ្នាលើភ្លឺស្រែ ស្រាប់តែបន្តិចក្រោយមកក៏មានរន្ទះបាញ់ពួកគេទាំង២នាក់ស្លាប់ភ្លាមៗតែម្តង .


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម