BMW ដាក់ចេញ នូវផែនការដ៏ធំមួយក្នុងការផលិតរថយន្តអគ្គិសនីឲ្យបាន 20 ភាគរយត្រឹមឆ្នាំ2023

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី28 ខែធ្នូ ឆ្នាំ2020 ម៉ោង 5:58 នាទី ល្ងាច

បរទេស៖ យោងតាមការប្រកាសរបស់លោកប្រធានប្រតិបត្តិ Oliver Zipse ថ្លែងប្រាប់ទៅកាន់ក្រុមកាសែត
Augsburger Allgemeine នៅសប្តាហ៍នេះ ថាក្រុមហ៊ុនផលិតរថយន្តប្រណិតរបស់លោកគឺ BMW បានដាក់ចេញ
នូវផែនការដ៏ធំមួយក្នុងការផលិតរថយន្តអគ្គិសនីឲ្យបានទៅដល់ 20 ភាគរយឲ្យបានត្រឹមឆ្នាំ2023ខាងមុខនេះ។

លោក Zipse បាននិយាយថា៖ «ពួកយើងបានកំពុងតែធ្វើការបង្កើនចំនួនរថយន្តអគ្គិសនីបានយ៉ាងច្រើនគួរឲ្យកត់សំគាល់ហើយចាប់ពីឆ្នាំ2021 ទៅដល់ឆ្នាំ2023 ក្រុមហ៊ុននឹងមានផែនការក្នុងការផលិតរថយន្តអគ្គិសនីឲ្យបានទៅដល់កន្លះលានគ្រឿងបន្ថែមទៀត ដែលច្រើនជាងផែនការចាស់។

P90385473-bmw-concept-i4-oliver-zipse-chairman-of-the-board-of-management-of-bmw-ag-03-2020-2248px

លោកបានបន្តទៀតថា BMW នឹងបង្កើនការផលិតរថយន្តអគ្គិសនីឲ្យបាន1 គ្រឿងក្នុងចំណោម 5 គ្រឿងនៅត្រឹមឆ្នាំ2023 ខាងមុខ ជាពិសេសក៏ចាំបាច់ត្រូវពន្លឿនការកសាងហេដ្ឋរចនាសម្ព័ន្ធនៃទីតាំងសាកថ្មឲ្យបានច្រើនទៀតផងដែរ។

លោក Zipse បញ្ជាក់ថាក្រុមហ៊ុនទាមទារឲ្យមានទីតាំងសាកថ្មជាលក្ខណៈឯកជនដល់ទៅ 15,000 និងទីតាំងសាធារណៈ1,300 ដែលអាចប្រើប្រាស់បានជាប្រចាំសប្តាហ៍ប៉ុន្តែមកដល់ពេលនេះ BMW នៅមានកង្វះខាតច្រើនទៀតណាស់ចំពោះបញ្ហានេះ៕

BMW iX3 web


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម