ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ដ៏​រន្ធត់ នៅ រដ្ឋ​ថេ​នេស​ស៊ី FBI ​បាន​ស្គាល់​អត្តសញ្ញាណ​ជនសង្ស័យ​បំផ្ទុះ​គ្រាប់បែក​នោះ​ហើយ

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី28 ខែធ្នូ ឆ្នាំ2020 ម៉ោង 9:07 នាទី ល្ងាច

បរទេស៖ កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ(ទី២៧ ធ្នូ) សារព័ត៌មាន​ដេលី មែ​ល បាន​រាយការណ៍​ព័ត៌មាន​អាប់​ឌែ​ត ករណី​បំផ្ទុះ​គ្រាប់បែក​កណ្ដាល​ទីក្រុង​នែ​ស្វ៊ី​ល រដ្ឋ​ថេ​នេស​ស៊ី កាលពី​អំឡុង​ពេលព្រឹក​ព្រលឹម​ថ្ងៃ​គ្រិស្ត​ស្មាស់ ថា ក្រុម​ស៊ើបអង្កេត​បាន​ស្គាល់​អត្តសញ្ញាណ​ជនសង្ស័យ​បំផ្ទុះ​គ្រាប់បែក​នោះ​ហើយ គឺជា​បុរស​ម្នាក់ អាយុ ៦៣ឆ្នាំ ឈ្មោះ អ៊ែន​ថូ​នី ឃ្វី​នន៍ វ៉ន​នើ​រ ជា​ម្ចាស់​រថយន្ត​ប្រភេទ RV ដែល​បំផ្ទុះ​គ្រាប់បែក​នោះឯង។

37292954-0-ATF_and_law_enforcement_members_investigate_the_Christmas_Day_ex-a-13_1609093725404
លក្ខណៈ​បង្កហេតុ ស្រដៀង​ហាក់ដូចជា ត្រូវការ​បំផ្ទុះ​គ្រាប់បែក​នោះ​ដើម្បី​ផ្ដាច់ជីវិត​ខ្លួនឯង និង​ត្រូវបាន​គេ​សន្និដ្ឋាន​ទៀតថា ដែល​ជនល្មើស​រូបនេះ បើករថយន្ត​ទៅ​បំផ្ទុះ​នៅមុខ​អគារ​ការិយាល័យ​របស់​ក្រុមហ៊ុន AT&T (ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​បំផុត​របស់​សហរដ្ឋអាមេរិក) នោះ គឺមាន​ចេតនា​មិនល្អ​ចំពោះ​ក្រុមហ៊ុន​នោះ ព្រោះតែ​ជឿថា ប្រព័ន្ធ​ទំនាក់ទំនង 5G នឹង​ចូល​ស៊ើបការណ៍​ពី​ជីវិត​ឯកជន​របស់​ពលរដ្ឋ​អាមេរិកាំង។

37296262-0-Michelle_Swing_a_29_year_old_who_lives_in_Los_Angeles_but_previo-a-10_1609093725351
បន្ទាប់ពីនោះ ប៉ូលិស​បាន​នាំ​កម្លាំង​សម្រុកចូល​ឆែកឆេរ​ផ្ទះ​របស់​ជន​លើ្ម​ស​វ៉ន​នើ​រ និង​រកឃើញ​ព័ត៌មាន​លម្អិត ដែល​កាន់តែ​ចម្លែក​ខ្លាំង​ឡើងទៅ​ទៀត។ ដោយ​ពីដំបូង បាន​រកឃើញថា ផ្ទះ ២ខ្នង​ដែល​ត្រូវបាន​ប៉ូលិស​សម្រុកចូល​ឆែកឆេរ​នោះ ជនសង្ស័យ​ដែលជា​បុគ្គល​នៅ​លីវ បាន​ដំណើរ​ការផ្ទេរ​ទៅឱ្យ​ស្ត្រី​ម្នាក់​ឈ្មោះ លីហ្សា ស្វ៊ី​ង ជា​ស្ត្រី​មេម៉ាយ​កូន២ វ័យ ២៩ឆ្នាំ មកពី​ទីក្រុង​ឡូ​ស​អ៊ែន​ជើ​លេស បែប Free តែម្ដង ដោយ​ខាង​ស្រី មិន​បានដឹង​រឿងនេះ​ទាល់តែសោះ។

nashville-bomb4
ផ្ទះ​ដែល​ទើបនឹង​ដំណើរ​ការផ្ទេរ​ប្រគល់ឱ្យ​ស្ត្រី​មេម៉ាយ​ម្នាក់នេះ កាលពី​ថ្ងៃទី២៥ វិច្ឆិកា ឆ្នាំនេះ មានតម្លៃ​ប្រមាណ ១៦០ ០០០ដុល្លារ ចំណែក ១ខ្នង​ទៀត ក៏​ត្រូវបាន​ជនល្មើស​វ៉ន​នើ​រ ប្រគល់ឱ្យ Freeៗ ដូចគ្នា​ដែរ តាំងពី​ខែមករា ឆ្នាំ២០១៩ ដែលមាន​តម្លៃ ២៤៩ ០០០ដុល្លារ។ សរុប​ទាំង ២ខ្នង មានតម្លៃ​សរុប ៤០៩ ០០០ដុល្លារ។

37286710-0-Warner_gave_his_160_000_house_away_for_nothing_a_month_before_th-a-7_1609093725265

ដោយឡែក កញ្ញា លីហ្សា ស្វ៊ី​ង បាន​និយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន ដេលី មែ​ល​ថា “តាមច្បាប់​របស់​រដ្ឋ​ថេ​នេស​ស៊ី អ្នក​អាច​ចុះហត្ថលេខា​ប្រគល់​ទ្រព្យសម្បត្តិ ឱ្យទៅ​អ្នកណា​ក៏បាន​ដែរ ដោយ​មិនចាំបាច់​បានទទួល​ការយល់ព្រម​ពី​អ្នក​ម្ខាង​ទៀត​នោះទេ មិនចាំបាច់​ចុះហត្ថលេខា​ទទួល ឬ​ធ្វើ​អ្វី​ទាំងអស់…ខ្ញុំ​មិនបាន​ទិញ​ផ្ទះ​នេះ​ទេ គាត់​ប្រគល់ឱ្យ​ខ្ញុំ ដោយ​ទាំង​ខ្ញុំ​មិនបាន​ដឹងខ្លួន​ទាល់តែសោះ…ខ្ញុំ​បានត្រឹមតែ​និយាយថា វា​ជា​រឿង​ដែល​ចម្លែក​ខ្លាំងណាស់”
តែ​យ៉ាងណាក៏ដោយ​កញ្ញា លីហ្សា ស្វ៊ី​ង បាន​សុំ​មិន​និយាយថា តើ​ហេតុ​ម៉េច​បាន​ស្គាល់​ជនល្មើស​វ៉ន​នើ​រ? តើ​មាន​អ្នក​ស្គាល់ ឬ​ជា​សាច់ញាតិ​ពាក់ព័ន្ធ​នឹង​គ្នា ឬក៏​អត់​នោះទេ ដោយ​នាង​គ្រាន់តែ​និយាយថា “ខ្ញុំ​បានផ្ដល់​ព័ត៌មាន​លម្អិត​គ្រប់យ៉ាង​ឱ្យទៅ​អាជ្ញាធរ FBI អស់ហើយ”

37292160-0-FBI_agents_swarmed_Warner_s_160_000_property_on_Saturday_morning-a-12_1609093725377
សូម​រំឭក​ដែរ​ថា ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ដ៏​រន្ធត់ នាពេល​ព្រឹក​ព្រលឹម​ម៉ោង៦ និង ៤០នាទី ថ្ងៃ​គ្រិស្ត​ស្មាស់(ទី២៥ធ្នូ) បាន​ផ្ទុះ​ចេញពី​រថយន្ត​ផ្ទះ ឬ​រថយន្ត​ប្រភេទ RV ដែល​បាន​បើក​សំឡេង​និយាយ​ដាស់តឿន​ថា “១៥នាទី​ទៀត នឹង​គ្រាប់​ផ្ទុះឡើង ចូរ​ប្រញាប់​រត់គេច…” ។ កម្លាំង​ផ្ទុះ​របស់​គ្រាប់បែក​ដ៏​ធំ​នោះ បានធ្វើឱ្យ​មនុស្ស​រងរបួស​យ៉ាងតិចណាស់ ៣នាក់ និង​ខូចខាត​អគារ​ដែល​នៅក្នុង​បរិវេណ​នោះ​អស់ ៤០ខ្នង៕

37296878-0-The_two_properties_are_located_just_a_15_minute_drive_from_the_s-a-6_1609093725261

nashville-bomb7-696x464


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម