រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាព ស្តីពីដំណើរការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុង ស្រុក ឃុំ សង្កាត់

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី14 ខែមករា ឆ្នាំ2021 ម៉ោង 9:15 នាទី ល្ងាច

កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានបើកវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាព ស្តីពីដំណើរការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុង ស្រុក ឃុំ សង្កាត់ តាមប្រកាសអន្តរក្រសួង ស្តីពីការដាក់ឲ្យប្រើប្រាស់សេចក្តីណែនាំបំពេញបន្ថែម សេចក្តីណែនាំបច្ចេកទេសស្តីពីការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ក្រោមអធិបតីភាពលោក អម សុភា អភិបាលរងខេត្ត តំណាង ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។

IMG_20210114_204903_710

ដោយមានការអញ្ជើញចូលរួមពីលោក ឌឹម ឌន ប្រធាន មន្ទីរផែនការខេត្ត លោក ហង្ស ពិសី នាយកទីចាត់ការ ផែនការនិងវិនិយោគសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ លោក លោកស្រីអភិបាលរងក្រុង ស្រុក និងមន្ដ្រីនៃការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ ៕

IMG_20210114_204907_930

IMG_20210114_204906_146

IMG_20210114_204905_172

IMG_20210114_204909_648


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម