កម្មកសំណង់ចម្រុះ ជាតិសាសន៍ភ័យស្លន់ស្លោសនាំគ្នារត់ចេញពីកន្លែងស្នាក់នៅខណៈពេលអគ្គីភ័យលេបត្របាក់បន្ទប់ស្នាក់នៅរបស់បុគ្គលិកជាច្រើនបន្ទប់ នៅក្រុងព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី11 ខែមិថុនា ឆ្នាំ2024 ម៉ោង 12:30 នាទី ល្ងាច

កម្មកសំណង់ចម្រុះ ជាតិសាសន៍ភ័យស្លន់ស្លោសនាំគ្នារត់ចេញពីកន្លែងស្នាក់នៅខណៈពេលអគ្គីភ័យលេបត្របាក់បន្ទប់ស្នាក់នៅរបស់បុគ្គលិកជាច្រើនបន្ទប់ នៅក្រុងព្រះសីហនុ.!

«ខេត្តព្រះសីហនុ»
(ក្រុងព្រះសីហនុ) : អគ្គិភ័យឆេះបន្ទប់ស្នាក់នៅកម្មករមួយករណីបានកើតឡើង និង បង្កការភ្ញាក់ផ្អើលទាំងយប់ដល់សមត្ថកិច្ចចេញអន្តរាគមន៍ ហេតុការណ៍នេះកើតឡើងស្ថិតនៅក្នុងភូមិ ៥ សង្កាត់លេខ ៤ ក្រុង/ខេត្ត ព្រះសីហនុ នៅវេលាម៉ោង ៩ យប់ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៤ ។

សមត្ថកិច្ច ក្រោយពីទទួលបានព័ត៌មានភ្លាម បានចេញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ចំនួន ០២ គ្រឿង ។ បានប្រើប្រាស់ទឹកអស់ចំនួន ០២ ឡានស្មើរនិង ២៤ ម៉ែត្រគូប រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថចំនួន 0២ គ្រឿង ប្រើប្រាស់ទឹកអស់ទឹកអស់ ០២ ឡាន ស្មើរ ០៦ ម៉ែត្រគូប រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន ជីធីវីស៊ី ចំនួន ០១ គ្រឿង មិនបានប្រើប្រាស់ទឹក

∆- សមត្ថកិច្ចបញ្ជាក់ថា បន្ទប់ស្នាក់នៅដែលឆេះ ជាប្រភេទសំណង់ ទូកុងតឺនឺ ដំបូលប្រក់ ស័ង្កសី មានទំហំទទឹង ៣ ម៉ែត្រ × បណ្ដោយ ៦ ម៉ែត្រ និង ឆេះខូចខាត បន្ទប់ស្នាក់នៅរបស់កម្មករ ៣២ បន្ទប់ ខូចខាតទាងំស្រុង ។

®- បញ្ជាក់ផងដែរថាកន្លែងស្នាក់នៅរបស់កម្មករនៅទីនោះមានជាច្រើនបន្ទប់ និងចម្រុះជាតិសាសន៍ រាប់រយនាក់ ក្រោយបន្ទាប់ពីមានអគ្គីភ័យឆាប់ឆេះបានគ្នាភ័យស្លន់ស្លោសនាំគ្នារត់ចេញពីកន្លែងខណៈស្របពេលអ្នកខ្លះកំពុងសម្រាកខ្លះទៀតកំពុងធ្វើថែមម៉ោងពេលយប់ផងនោះ។

ចំពោះមូលហេតុសមត្ថកិច្ចជំនាញពុំទាន់អាចប្រាប់បានថា បណ្តាលមកពីមូលហេតុអ្វីច្បាស់នៅឡើយទេ ដោយពេលកំពុងស្រាវជ្រាវ និង បានបញ្ជាក់ថា ករណីខាងលើនេះក្រៅតែពីឆេះខូចខាតបន្ទប់ស្នាក់នៅទូកុងតឺន័រ គឺពុំបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម