កឺ កឺ ទៀតហើយ..!! ជិះរថយន្តដេញវាយគ្នា ផ្អើលសមត្ថកិច្ច

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី01 ខែមិថុនា ឆ្នាំ2024 ម៉ោង 12:47 នាទី ព្រឹក

កឺ កឺ ទៀតហើយ..!! ជិះរថយន្តដេញវាយគ្នា ផ្អើលសមត្ថកិច្ច

« ខេត្តព្រះសីហនុ »: ជនជាតិចិន
ចំនូន២ នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់នៅទីតាំងផ្សេងគ្នា បន្ទាប់ពីពួកគេទាំងពីរបានធ្វើសកម្មភាពបើករថយន្តដេញវាយគ្នា ផ្អើលក្រុងព្រះសីហនុកាលពីវេលាម៉ោង 7 និង 15 នាទីយប់ថ្ងៃទី 31 ខែឧសភាឆ្នាំ 2024 ត្រង់ចំណុចខាងក្រោយស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច (ក្បែសាលាឆទាន) ស្ថិតក្នុងសង្កាត់លេខ 2 ក្រុង/ខេត្តព្រះសីហនុ។

      ជុំវិញ ហេតុការណ៍នេះបើយោងតាមប្រភពបឋម ពីប្រជាពលរដ្ឋបានអោយដឹងថាមុនដំបូងឃើញរថយន្តមួយគ្រឿងបើកបុកធុងទឹកកកគាត់ ភ្លាមនោះគេបានឃើញ ជនជាតិចិនបានចុះពីលើរថយន្តហើយបានរត់ចេញពីកន្លែងកើតហេតុ ឆ្ពោះទៅទៅទិសខាងកើត ស្របពេលជាមួយគ្នានេះផងដែរ ក៍មានសមត្ថកិច្ចដេញតាមពីក្រោយបង្កឲ្យមានការភ្ញាក់ផ្អើល នឹងបានឃាត់ខ្លួនបានម្នាក់  ម្នាក់ទៀតរត់ចូលក្នុងផ្ទះសំណាក់មួយកន្លែងនៅខាងក្រោយស្ថានីយ៍ប្រេង ឥន្ធនៈតូតាល់ ហើយកម្លាំងសមត្ថកិច្ចបានហ៊ុព័ទ្ធនិងបន្តធ្វើការចាប់ខ្លួនបុរសជនជាតិចិនម្នាក់ទៀតដើម្បីយកមកសួរនាំបន្ថែម។

ដោយឡែកបើយោងតាមប្រភពមួយផ្សេងទៀតបានបញ្ជាក់ថា ចំពោះមូលហេតុនេះគេនៅពុំទាន់ដឹងនៅឡើយទេគ្រាន់តែដឹងថានៅមុនសមត្ថកិច្ចចុះឃាត់ខ្លួនជនជាតិចិនទាំងពីរនេះគឺដំបូងឡើយគេបានដឹងថា  មានរថយន្តចំនួន 2 គ្រឿងម៉ាក Alpine ពណ៌សមិនចាំស្លាកលេខមួយគ្រឿងបានបើកដេញគៀ រថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ស្លាកលេខ 2BJ-2443 បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងបានរាយការណ៍ជូនសមត្ថកិច្ចភ្លាមនោះសមត្ថកិច្ចក៏បានចុះដល់ទីតាំងកើតហេតុនិងធ្វើការឃាត់បានរថយន្តម៉ាក់ Alpine និងជនជាតិចិនម្នាក់ បន្ទាប់មកសមត្ថកិច្ចក៏បន្តដេញតាមរថយន្តម៉ាក prius មួយគ្រឿងទៀត តែជនជាតិចិនដែលបើករថយន្តម៉ាក prius ពុំបានឈប់នោះទេ រហូតបានប៉ះជាមួយម៉ូតូនិងធុងទឹកកក។ ដែលនៅជាប់ផ្លូវទើបម្ចាស់រថយន្តបានរត់គេចខ្លួនហើយក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបាននាំខ្លួនបុរសជនជាតិចិនទាំហ ២ នាក់យកទៅស្នងការដើម្បីសួរនាំទៅតាមនីតិវិធី។

ជុំវិញករណីនេះផងដែរ បណ្ដាញសារព័ត៌មានយើងនៅពុំទាន់ទទួលបានរបាយការណ៍ជាក់លាក់អំពីមូលហេតុដែលបង្កឲ្យជនជាតិចិនទាំងពីរនាក់ បង្កហិង្សាជិះរថយន្តដេញមុខគ្នាបង្កភាពចលាចលក្នុងក្រុងព្រះសីហនុនៅឡើយទេ។

សម្រូលចេញផ្សាយដោយលោក នី វ៉ាន់នីន 087 758 866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម