​ពិតជាថ្លមធំមែន ហ៊ានយកនាវាដឹកមនុស្សឆ្លងដែនខុសច្បាប់ចូលមកសមុទ្រកម្ពុជា ទីបំផុត..............

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី25 ខែកក្កដា ឆ្នាំ2021 ម៉ោង 2:38 នាទី ល្ងាច

ខេត្តព្រះសីហនុៈនាវាមួយចំនួនផ្ទុកមនុស្សចំនួន៣៨នាក់ក្នុងនោះជនជាតិចំនួន២៦នាក់និងជនជាតិខ្មែរចំនួន២នាក់នាវេលាម៉ោង០៦.២០យប់ថ្ងៃទី២៤កក្កដាឆ្នាំ២០២១ដែលបាន​ឆ្លងដែនចូលសមុទ្រកម្ពុជា ក្នុងភូមិសាស្រ្តកោះរ៉ុងសន្លឹម​ក្រុងកោះរ៉ុង​ខេត្ត​ព្រះ​​សី​ហ​នុ ត្រូវបានកំលាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលកោះរ៉ុងសន្លឹម សហការណ៏​ជា​មួយ​អង្គ​ភាព​បង្ក្រាបបទល្មើសលើផ្ទៃសមុទ្រធ្វើការ​ឃាត់​ខ្លួនកសាងនិតិវិធីបញ្ជូន​មក​​កាន់អគ្គនាយកដ្ឋាន​អន្តប្រវេសន៍ដើម្បីចាត់​ការ​បន្ត​។

លោកវរៈសេនីយ៏ឯក ឌឹម សំបូរ ប្រធាន​អង្គភាពបទល្មើសលើផ្ទៃសមុទ្រ បាន​អោយ​ដឹងថា​នៅ​ចំណុច​យាមការ ១០.៣៥.១០៣.២២.៥០០ក្នុងនោះ​មានមនុស្ស​នៅ​លើ​នាវាមានចិនចំនួន៣៨នាក់ខ្មែរ២នាក់ នឹងស្រី១នាក់កំលាំងប៉ុស្តិ៍កោះរ៉ុងសន្លឹម​ចំនួនបួននាក់បានសហការណ៍ជាមួយអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និង​កំពុងធ្វើការសាកសួរ មុននឹងបញ្ជូនទៅកាន់អគ្គនាយកដ្ឋាន​អន្តប្រវេសន៍ដើម្បី​ចាត់​ការ​បន្ត។ចំពោះកំរិតនៃបទល្មើស យើងនៅពុំទានអាចវាយតម្លៃបាននៅឡើយទេ​គ្រាន់​​តែដឹងថា​នាវានេះចូលមកកាន់ដែនសមុទ្រកម្ពុជាពុំមានច្បាប់អនុញ្ញាត្តិ​ពី​ស្ថាប័ន​ពាក់ព័ន្ឋ រួមទាំងមនុស្សទាំង៣៨នាក់ផងដែរ។ប៉ុន្តែបើវាយតម្លៃបឋម​អាចជាបទ​ល្មើស នាំមនុស្សឆ្លងដែនខុសច្បាប់៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម