ទិដ្ឋភាពនៅថ្ងៃទី១៣ នៃពិធីបុណ្យចូលឆ្នាំថ្មី សម្បូរទៅដោយ ប្រុស ស្រី ក្មេងរាប់មុឺននាក់នាំគ្នា សំរុកមកលេង ក្នុងសួនមានជ័យយ៉ាងអើងកង នៅគេហដ្ឋានតាមដងផ្លូវជាតិមានសន្តិសុខល្អ។

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី14 ខែមេសា ឆ្នាំ2024 ម៉ោង 4:23 នាទី ល្ងាច

ខេត្តបន្ទាយមានជ័យតា:មការអះអាងរបស់ សម្ថកិច្ចទាំង៣អង្គភាពក្នុងនោះមាន កំលាំងអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត និងកំលាំងសឹករងខេត្ត បានប្រាប់អ្នកយកព៍ត័មានឲ្យដឹងថាទិដ្ឋភាពក្នុងខេត្តបន្ទាយមានជ័យនៅ ល្ងាច ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២៤ នេះ មាន ប្រជាពលរដ្ឋ ប្រុស ស្រីក្មេងៗ ស្ទើររាប់មុឺននាក់នាំគ្នាជិះម៉ូតូពីតាមក្រុង ស្រុក សំរុកមកលេង ក្នុងសួនមានជ័យ រាំលេងប៉ោតម្សៅ សប្បាយយ៉ាងអើងកង នៅគេហដ្ឋានតាមដងផ្លូវជាតិ មានសន្តិសុខល្អ មានក្មេងលេងបាញ់ទឹកតិចតួច និងប៉ាតម្សៅ ដូចឆ្នាំមុនៗនោះឡើយ។

លោកវរសេនីយ៍ត្រី សុក ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានប្រាប់អ្នកយកព៍ត័មានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់គណះបញ្ជាការឯកភាពខេត្តនិងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាដល់កំលាំងអាវុធហត្ថ និងនគរបាលទាំងអស់ដែលចំណុះឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងស្នងការខេត្ត ត្រូវពង្រឹងសន្តិសុខឲ្យបានដាច់ខាតក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃនៅខេត្តបន្ទាយមានជ័យ ប្រពៃណីជាតិ ឲ្យបានម៉ឺងម៉ាត់។

លោកវរសេនីយ៍ត្រី សុកឡេង បានបញ្ជាក់ឲ្យដឹងបន្តទៀតថាគេសង្កេតឃើញភាគច្រើនមាន យុវជន យុវនារី ក្មេងៗបានធ្វើដំណើរចេញពី ស្រុកផ្សេងៗ មកកម្សាន្តលេងនៅសួនមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានលេងចាក់ទឹក បាញ់ទឹកសាប៊ូ ដេញប៉ាតម្សៅគ្នា ចំណែកនៅតាមគហដ្ឋាន និងនៅតាមដងផ្លូវជាតិក៏មានលេងចាក់ទឹក និងប៉ាតម្សៅផងដែរ តែតិចជាងឆ្នាំមុនៗ ហើយទីតាំងកម្សាន្តនានា ដែលអាជ្ញាធរខេត្តបានរៀបចំនៅក្នុង ស្រុក ក្រុងទាំង៩ក៏មានលេងរាំច្រៀង ប៉ាតម្សៅ ផងដែរ តែលេងមានក្រមសីលធម៍ល្អ។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាក្នុងខេត្តបន្ទាយមានជ័យក៏មានការប្រគំតន្ត្រីរាំកម្សាន្តនៅក្នុងសួនមានជ័យនៅពេលយប់និងនៅតាមវត្តអារាមក៏មានលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរផ្សេងៗជាច្រើនមុខ ដោយឡែកនៅតាមមូលដ្ឋាន សហគមន៍ ក៏មានការរៀបចំល្បែងប្រជាប្រិយ និងល្បែងកម្សាន្តផ្សេងៗជាច្រើនផងដែរ ដើម្បីឲ្យពលរដ្ឋនិងភ្ញៀវទេសចរមកលេងកម្សាន្តប្រកបដោយសន្តិសុខល្អប្រសើផងផងដែរ។

លោកវរសេនីយ៍ត្រី សុក ឡេង បានបញ្ជាក់ឲ្យដឹងបន្តទៀតថា យុវជន យុវនារីដែលមកលេងនោះមានស្នាមញញឹម  ប្រកបដោយ ភាពសប្បាយ រីករាយ ជាមួយ សង្ក្រាន្តឆ្នាំថ្មី រាំលេងកម្សាន្តលេងប៉ាតម្សៅ និងចាក់ទឹកជាដើម។

គួរបញ្ជាក់ផងដែថាក្នុងសួនមានជ័យមានដើមឈើជាជំរក មានលក់របស់ហូបគ្រប់មុខ ម្លប់ត្រឈឹងត្រឈៃ អ្នកមកលេងនៅទីនោះបានបង្ហាញពីក្ដីសប្បាយរីករាយ ដែលបាននាំក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់ដើរលេងកម្សាន្ដ ក្នុងឪកាសបុណ្យចូលឆ្នាំនេះ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម