ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន .!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី17 ខែកញ្ញា ឆ្នាំ2021 ម៉ោង 9:25 នាទី ព្រឹក

(ខេត្តព្រះសីហនុ)៖ នៅវេលាម៉ោង ១២:៤៥នាទី ថ្ងៃ ទី ១៦ ខែ កញ្ញា ឆ្នាំ ២០២១ កំម្លាំង មូលដ្ឋាន អហ ស្រុកកំពង់សីលា ដឹកនាំដោយលោក វ/ត្រី សុឹម សុខ រិទ្ធ មេបញ្ជាការ មូលដ្ឋាន អ.ហ ស្រុកកំពង់សីលា បានចុះបង្ក្រាបករណីជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ភូមិ ស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះ
សីហនុ ។

ឃាត់ ខ្លួន ជនសង័្សយបានចំនួន ០១នាក់ (ស្រី)
1/ ឈ្មោះ ចាន់ សុខន ឈ្មោះ ហៅក្រៅ ម៉ែអាម៉ៅភេទស្រី អាយុ ៣៤ឆ្នាំ មានមុខរបរ ចាំចំការ
ទី លំនៅបច្ចុប្បន្ន ភូមិ ស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ កម្លាំង មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុក កំពង់ សីលា បន្តធ្វេីការត្រួតពិនិត្យដោយសហការ ជាមួយ អាជ្ញាធរ មូលដ្ឋាន មានលោកមេឃុំ អូរបាក់រទេះ លោកជំទប់ទី១ឃុំអូរបាក់រទេះ នឹងលោកអនុប្រធានភូមិស្ទឹងច្រាល ត្រួតពិនិត្យ ឆែក ឆេរ ផ្ទះ ជនសង្ស័យ ខាងលេី ។

+ដកហូតវត្ថុតាងរួមមាន :
- ម្សៅ សថ្លា កញ្ចប់ តូចនិងធំ ចំនួន ៣៥កញ្ចប់
- សំបកថង់ សំរាប់ វេចខ្ចប់ ចំនួន ១ដុំ
- ដែល កេះ ចំនួន ១
- បំពង់ ខ្សៀរសំរាប់ជក់ ៣ខ្សៀរ
- ជញ្ជីសំរាប់ថ្លឹង ចំនួន ១
- សំបកគ្រាប់មិនទាន់ផ្ទុះ ចំនួន ៥គ្រាប់
- សំបកគ្រាប់ផ្ទុះរួចហេីយ ចំនួន ៤០គ្រាប់
- ទូរស័ព្ទ ចំនួន ០១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យខាងលេីត្រូវបាននាំខ្លួនយកមកកាន់ មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកកំពង់សីលា កំពុង ធ្វើ ការ សាកសួរ នឹងបញ្ជូនបន្ត ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុដេីម្បីបន្តទៅតាមនិតិវិធី ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម