គ្រោះថ្នាក់ចរាចរណ៍ប៉ះគ្នាបន្តិចបន្តួចបណ្ដាលឲ្យមានអំពើហិង្សាកើតមានឡេីង

ព័ត៌មានសង្គមថ្ងៃពុធ ទី10 ខែមករា ឆ្នាំ2024 ម៉ោង 12:03 នាទី ព្រឹក

គ្រោះថ្នាក់ចរាចរណ៍ប៉ះគ្នាបន្តិចបន្តួចបណ្ដាលឲ្យមានអំពើហិង្សាកើតមានឡេីង

ខេត្តព្រះសីហនុ:ករណីគ្រោះថ្នាក់ ចរាចរណ៍រវាងម៉ូតូ MD និងម៉ូតូធំបណ្ដាលអោយមានអំពើហិង្សាកើតឡើងវេលាម៉ោង 9:30នាទីយប់ថ្ងៃទី 9 ខែ មករា ឆ្នាំ 2024 នៅតាមបណ្ដោយផ្លូវ 810 ត្រង់ចំណុចផ្លូវបត់ចូលសាលាអន្តរជាតិអេស អេអាយសិង្ហបុរីស្ថិតនៅក្នុង ភូមិ ៥សង្កាត់ ៤ ក្រុង/ខេត្តព្រះសីហនុ ។

យោងតាមប្រភពពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះបានប្រាប់ភ្នាក់ងារសារព័ត៌មាន sntv breaking news
ឱ្យដឹងថា មុនពេលមានហេតុការណ៍នេះកេីតឡេីងគាត់បានឃើញម៉ូតូម៉ាក់MD ដឹកទឹកកក មួយគ្រឿងជិះគោលដៅពីត្បូងជើងបានមកដល់កន្លែងកើតហេតុ ស្រាប់តែមានម៉ូតូធំមួយគ្រឿងទៀតជិះទិសដៅ ពីជេីងទៅត្បូង ពេលមកដល់ចំណុចកើតហេតុម៉ូតូធំក៏បានបត់ឆ្វេង ភ្លាមនោះអ្នកជិះម៉ូតូMDដឹកទឹកកកក៏ព្យាយាមគេចដែរតែមិនផុត ក៏ប៉ះគ្នាបន្តិចបន្តួច ហេីយម៉ូតូទាំងពីរក៏ឈប់រៀងខ្លួន។ យោងតាមព្រភពដ៏ដែរបានបន្តទៀតថា ម៉ូតូ MD ដឹកទឹកកក គ្មានស្លាកលេខ រីឯខាងម៉ូតូធំស្លាកលេខ ព្រះសីហនុ1D-5617 ដែលបើកបរដោយជនជាតិឥណ្ឌូនេស៊ីបានព្យាយាមមកដកសោមម៉ូតូពីម្ចាស់ម៉ូតូMD ក៏បង្កេីតជាជម្លោះ ប្រតាយប្រតប់គ្នាហេីយជនជាតិឥណ្ឌូនេស៊ីព្យាយាមដេញវ៉ៃ មួយសន្ទុះក្រោយមកជនជាតិឥណ្ឌូនេស៊ីបានត្រឡប់មកវិញរួចសួររកសោមម៉ូតូរបស់គាត់ ប៉ុន្តែមហាជននៅទីនោះពួកគាត់មិនព្រមប្រគល់អោយសោរម៉ូតូទៅគាត់វិញទេ ព្រោះរង់ចាំសមត្ថកិច្ចមកដោះស្រាយ រួចមកក៏កើតមានជម្លោះហិង្សាម្ដងទៀតរវាងមហាជននិងជនជាតិឥណ្ឌូនេស៊ី ។

ក្រោយពីមានហេតុការណ៍នេះកើតឡើងមន្ត្រីសមត្ថកិច្ចក៏បានចុះមកដល់ទីតាំងកេីតហេតុ ធ្វើការសម្របសម្រួលភាគីទាំងសងខាង ហេីយក៏បាននាំយកពួកគាត់ទាំងសងខាងយកទៅសាកសួរបន្ថែមនៅអធិការក្រុងព្រះសីហនុ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម