ភ្ញៀវទេសចរណ៍ចំនួន ៣៤៩.៩៨៣នាក់ បានមកកំសាន្តនៅខេត្តព្រះសីហនុនាឱកាសបុណ្យឆ្លងឆ្នាំសកល 2023 ឈានចូល 2024

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី01 ខែមករា ឆ្នាំ2024 ម៉ោង 6:45 នាទី ល្ងាច

ភ្ញៀវទេសចរណ៍ចំនួន ៣៤៩.៩៨៣នាក់ បានមកកំសាន្តនៅខេត្តព្រះសីហនុនាឱកាសបុណ្យឆ្លងឆ្នាំសកល 2023 ឈានចូល 2024

ព្រះសីហនុ៖ លោកតាំងសុខចិត្តគ្រឹស្នា បានបញ្ជាក់ថាឆ្នាំនេះភ្ញៀវមានការកើនឡើងគួរឲ្យកត់សម្គាល់
អត់រហូតដល់៣៤៩.៩៨៣នាក់
គិតត្រឹមថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២៣។


កន្លែងប្រាប់បណ្ដាញសារព័ត៌មាននាព្រឹកថ្ងៃទី 1 មករានេះ លោកប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់បន្ថែមថា នៅតាមបណ្ដារមណីយដ្ឋានតំបន់ឆ្នេរក្នុងក្រុងនៅខេត្តព្រះសីហនុភ្ញៀវទេសចរមកពីបណ្ដាខេត្តមានចំនួនច្រើនកុះករជាពិសេសនៅតាមតំបន់ឆ្នេរ ដើម្បីចូលរួមអបអរសាទរក្នុងពិធីឆ្លងឆ្នាំសកលឆ្នាំ ២០២៣ ឈានចូលឆ្នាំ ២០២៤ នេះ។

ជាមួយនឹងភ្ញៀវមកលេងយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ លោក ស កក្កដា អភិបាលក្រុងព្រះសីហនុ បានឲ្យដឹងថា អាជ្ញាធរបានរៀបចំរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងក្នុងឱកាសនៃពិធីឆ្លងឆ្នាំសកលនេះដោយកម្លាំងឈរជើងនៅតាមបណ្ដាគោលដៅនានារួមមាន តំបន់ឆ្នេររមណីយដ្ឋានតាមទីប្រជុំជន តាមដងផ្លូវសាធារណៈជាដើម។ខណៈអាជ្ញាធរក្រុងបានរៀបចំអនាម័យបរិស្ថាននៅតាមតំបន់ឆ្នេរនិងគោលដៅទេសចរណ៍ដើម្បីរក្សាសោភណភាពនិងបរិស្ថានស្អាតសម្រាប់ទទួលភ្ញៀវទេសចរផងដែរ។


ប្រភពដដែលបានបញ្ជាក់ថា  ភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ឈានចូលឆ្នាំ២០២៤ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំកន្លងទៅមានភ្ញៀវសរុប៣៤៩.៩៨៣នាក់ កើនឡើង៣,៣៧% ក្នុងនោះ


•ភ្ញៀវជាតិ៣៤៦.៣៣២នាក់ កើនឡើង៣,១៨%
•ភ្ញៀវបរទេសផ្ទៃក្នុងសរុប ៣.៦៥១នាក់ កើនឡើង២៤,៩៤%
ខ. ភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិក្រុងព្រះសីហនុ០២ជើង ស្មើនឹង ១៧១នាក់ កើនឡើង៥០%
ក្នុងនោះ


. ភ្ញៀវជាតិ ០២នាក់ ថយចុះ៥០% 
. ភ្ញៀវអន្តរជាតិ ១៦៩នាក់ កើនឡើង៥៣,៦៣%។
គ. ភ្ញៀវទេសចរទៅកម្សាន្តតាម កោះនានាសរុប ១.៦៥០នាក់ កើនឡើង១៥២,៦៧% ក្នុងនោះ
•ភ្ញៀវជាតិ១.២០០នាក់ កើនឡើង២២៧,៨៦%
•ភ្ញៀវបរទេស៤៥០នាក់ កើនឡើង៥៦,៧៩%។
ឃ.ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរ និង រមណីយដ្ឋាននានាសរុប ៣៤៨.១៦២នាកើនឡើង៣,០៧% ក្នុងនោះ
•ភ្ញៀវជាតិ៣៤៥.១៣០នាក់ កើនឡើង២,៩៤%
•ភ្ញៀវបរទេស៣,០៣២នាក់ កើនឡើង២០,០៧%


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម