សមត្ថកិច្ចបង្ក្រាបបានជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី01 ខែតុលា ឆ្នាំ2021 ម៉ោង 5:41 នាទី ល្ងាច

(ក្រុងព្រះសីហនុ)៖ រយៈពេល២ថ្ងៃ កម្លាំងជំនាញនៃ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការណ៍ ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បង្ក្រាបបានជនសង្ស័យ២នាក់ ជាបន្តបន្ទាប់ នៅថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ០០ និង ១០នាទី កម្លាំងប្រឆាំងគ្រឿងញៀនអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន ស្ថិតនៅភូមិដូងក្រុម ២១ ភូមិ ០១ សង្កាត់ លេខ ០៤ ក្រុង/ខេត្តព្រះសីហនុ ។

១/ ជនសង្ស័យឈ្មោះ អ៉ឹម ធារ៉ា ភេទ ប្រុស ឆ្នាំកំណេីត ១៩៩៧ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នក្រុម ២១ ភូមិ ០១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ
ស្រុកកំណេីត : ភូមិ ០១ សង្កាត់ ០៤ ខណ្ឌ័មិត្តភាព ក្រុង/ខេត្តព្រះសីហនុ។

២ / ជនសង្ស័យឈ្មោះ ជីវ គឹមហ្វី ភេទ ប្រុស ឆ្នាំកំណេីត ២០០៥ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នក្រុម ២១ ភូមិ ០១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ
ស្រុកកំណេីត : ភូមិតាផុល សង្កាត់តាផុ ល
ខេត្តសៀមរាប។

វត្ថុតាងរួមមាន ៖
-ម្សៅក្រាម ព៌ណសថ្លា សង្ស័យសារធាតុញៀន ៣៨ កញ្ចប់
-ទូរសព្ទ័ ០២ គ្រឿង ៕

ដោយៈ សោម ភ័ក្រត្រា


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម