ខេត្តព្រះសីហនុៈដោយមើលឃើញអំពីខ្វះខាតតុ កៅអី របស់អាស្រម តាឡះគីរីបរិព័ទ្ឋ ដែលមានទីតាំងស្ថិតក្នុងភូមិតាលះសែនជ័យ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្រាប់កុមារាកុមារី នៅក្នុងតំបន់នោះ តាមរយះលោក ឈុន សារុំ អនុប្រធានសភាពាណីជ្ជកម្មខេត្តព្រះសីហនុ លោក ណុប អូ ស្ថាបនិកសាលាចំណេះទូទៅ អន្តរទ្វិប បានផ្តល់តុឈើជិត១០០ សម្រាប់បំពេញតម្រូវការចាំបាច់លើភាពជាក់ស្តែង។
លោក ណុប អូ ស្ថាបនិកសាលាចំណេះទូទៅ អន្តរទ្វិប បានគូសបញ្ជាក់ប្រាប់បណ្តាញសារព័ត៏មានថា ការផ្តល់តុនេះគឺជាលើកទី3ហើយ បន្ទាប់ពីសាលាសាគូរ៉ា (ទំនប់រលក)និងសាលាបឋមសិក្សាកែវផុស ជិត១០០ឈុតផងដែរ ហើយការផ្តល់នូវតុកៅអីនេះ ក៏ជាការចូលរួមបន្តិចអំពីរូបលោកផ្ទាល់ ក្នុងការរួមចំណែកទៅនឹងសង្គម ហើយការបរិច្ចាកនេះ លោក នឹងធ្វើជាបន្តបន្ទាប់ទៅតាមលទ្ឋភាពរបស់លោក។លោកសង្ឃឹមផងដែរថា តុកៅជិត១០០ឈុតនេះ នឹងអាចជួយដល់អាស្រមតាឡះគីរីបរិព័ទ្ឋ ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។
ដោយឡែក លោក ឈុន សារុំអនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ណុប អូ ស្ថាបនិកសាលាចំណេះទូទៅ អន្តរទ្វិប ដែលបានផ្តល់នូវតុ កៅអី ជិត១០០នេះ តាមរយះលោកផ្ទាល់ ដើម្បីនាំយកទៅប្រគេនព្រះសង្ឃដែលគង់នៅអាស្រមតាឡះគីរីបរិព័ទ្ឋ ដើម្បីជួយសម្រួលដល់ការខ្វះខាត ក្នុងនាមរូបលោកផ្ទាល់សូមបួងសួងវត្ថុសាកស័ទ្ឋិ តាមជួយថែរក្សា លោក ណុប អូ ព្រមទាំងក្រុមគ្រួសារ ជួបតែពុទ្ឋពរទាំង%៥ ប្រការ គឺ អាយុ វណ្ណះសុខះ ពលះ និងបដិពានៈ កុំបីឃ្លាងឃ្លាតឡើយ៕